សកម្មភាពស្វែងរក ជីកគាសអដ្ឋិធាតុកងទ័ពនិងជំនាញការវៀតណាមបានពលីជីវិតកាលសង្គ្រាមនៅកម្ពុជា (រូបថតៈ vov.vn) |
អញ្ជើញចូលរួមក្នុងពិធីមានវត្តមានឧត្តមសេនីយ៍ទោ មុំ សុភាព មេបញ្ជាការរង យោធភូមិ ភាគពិសេសនៃកងយោធពលខេមរៈភូមិន្ទ និងអភិបាលរងខេត្តកណ្តាល លោកណី ចារី រួមទាំងតំណាងរដ្ឋអំណាចគ្រប់ជាន់ថ្នាក់របស់ខេត្ត។ ក្រុមការងារយោធភូមិភាគទី៩ ដឹកនាំដោយឧត្តមសេនីយ៍ត្រី Nguyen Van Nghia អនុប្រធាននយោបាយ យោធភូមិភាគទី៩។
អញ្ជើញថ្លែងមតិនៅក្នុងពិធី អភិបាលរងខេត្តកណ្តាល លោកណី ចារី បានសម្តែងនូវការតបស្នងសងគុណចំពោះគុណបំណាបយ៉ាងធំធេងរបស់កងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាមដែលពលីសាច់ស្រស់ ឈាមស្រស់ដើម្បីជួយស្រោចស្រង់ប្រជាជននិងប្រទេសជាតិកម្ពុជា រួចផុតពីសោកនាដ្ឋកម្មប្រល័យពូជសាស្ត្រ រស់រានឡើងវិញនិងមានការអភិវឌ្ឍដូចបច្ចុប្បន្ន។ រដ្ឋអំណាច ប្រជាជននិងកងកម្លាំងប្រដាប់អាវុធខេត្តកណ្តាលនិយាយដោយឡែកនិងប្រជាជនកម្ពុជានិយាយរួមនិងបន្តជួយឧបត្ថម្ភអស់ពីសមត្ថភាពក្នុងការរួមសហការស្វែករក ជីកគាស់និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធស័គ្រចិត្តនិងជំនាញការវៀតណាមដែលពលីជីវិតនៅកម្ពុជា។
ចំណែកខ្លួនវិញ ឧត្តមសេនីយ៍ត្រី លោក Nguyen Van Nghia បានវាយតម្លៃខ្ពស់ ចំពោះការទទួលខុសត្រូវនឹងការជួយឧបត្ថម្ភអស់ពីចិត្តរបស់រដ្ឋអំណាច កងទ័ពនិងប្រជាជនខេត្តកណ្តាលនិយាយដោយឡែកនិងប្រជាជនកម្ពុជានិយាយរួម ក្នុងការស្វែងរក ជីកគាសនិងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនវៀតណាមដែលពលីនៅកម្ពុជា។ ឧត្តមសេនីយ៍ត្រី Nguyen Van Nghia បានសង្កត់ធ្ងន់ថា មនោសញ្ជេតនាទាំងអស់ដែលបានពោលខាងលើ នឹងរួមចំណែករក្សា ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីវៀតណាម - កម្ពុជាឲ្យកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ៕