|
ពិធីថ្វាយផ្ការំលឹកវិញ្ញាណក្ខ័ន្ឌវីរយុទ្ធជនពលីវៀតណាមនៅរាជធានីភ្នំពេញ |
(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាយុទ្ធជនពិការ យុទ្ធ
ជន ពលី (ថ្ងៃទី២៧ កក្កដា ឆ្នាំ ១៩៤៧-ថ្ងៃទី២៧ កក្កដា ឆ្នាំ ២០១៥) នាព្រឹកថ្ងៃទី ២៧ កក្កដា គណៈប្រតិភូស្ថានទូត និងស្ថាប័នដំណាងនានារបស់វៀតណាម និងដំណាងសហគមន៍ជនវៀតណាមនៅកម្ពុជា បានទៅថ្វាយផ្កា គោរពវិញ្ញាណក្ខ័ន្ឌ
បណ្ដាវីរយុទ្ធជនពលី នៅវិមានអនុស្សាវរីយ៍កងទ័ពស្ម័គ្រចិត្តវៀតណាមនៅរាជ
ធានីភ្នំពេញ។
ក៏ក្នុងឱកាសនេះដែរ នាថ្ងៃទី២៦ កក្កដា ស្ថានទូតវៀតណាមប្រចាំនៅឡាវ
ក៏បានរៀបចំពិធីអុចធុប ដាក់កម្រង់ផ្កា រំលឹកវិញ្ញាណក្ខ័ន្ឌវីរយុទ្ធជនពលី នៅវិមាន
រំលឹកវិញ្ញាណក្ខ័ន្ឌកងទ័ពឡាវ-វៀតណាម នៅភូមិ Con ស្រុក Phonhong ខេត្តវៀង
ច័ន្ទ ។ នេះគឺជាសកម្មភាពប្រចាំឆ្នាំ បង្ហាញនូវការដឹងគុណដ៏ជ្រាលជ្រៅរបស់ជំនាន់នាបច្ចុប្បន្ន ចំពោះពលីកម្មរបស់វីរជន យុទ្ធជនពលី ដើម្បីបុព្វហេតុអន្តរជាតិ
ដ៏ខ្ពង់ខ្ពស់ ដើម្បីខឿនឯករាជ្យ សេរីភាពរបស់ប្រជាជាតិទាំងពីរ វៀតណាម និង
ឡាវ៕