ធ្នាក់ដឹកនាំបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ីក្នុងពិធីថ្វាយផ្កា។ (រូបថត៖ TTXVN) |
ដូចទម្លាប់ជារៀងរាល់ឆ្នាំ គណៈប្រតិភូបានប្រមូលផ្តុំគ្នានៅទីលាន Manezh ទល់មុខវិមានជ័យជំនះរបស់សេនាប្រមុខ Georgy Zhukov ។ នៅវេលាម៉ោង ១១៖០០នាទី លោក Gernady Ziuganov ប្រធានបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី បានដឹកនាំគណៈប្រតិភូទៅកាន់ទីលានក្រហមជាប្រវត្តិសាស្ត្រ និងអញ្ជើញចូលក្នុងវិមានតម្កល់សព ដើម្បីគោរពវិញ្ញាណក្ខ័ន្ធអគ្គមគ្គុទេសក៍ លោក Vladimir Ilich Lenin។
Vladimir Ilich Lenin (២២ មេសា ១៨៧០ - ២១ មករា ១៩២៤) គឺជាអគ្គមគ្គុទេសក៍ដ៏អស្ចារ្យនៃវណ្ណៈអធនពិភពលោក ដែលជាស្ថាបនិកនៃកុម្មុយនិស្តអន្តរជាតិ; ទន្ទឹមនឹងនោះ លោកបានដឹកនាំប្រជាជនរុស្ស៊ីធ្វើបដិវត្តន៍ខែតុលារបស់រុស្ស៊ី ដោយបង្កើតរដ្ឋកម្មករ-កសិករដំបូងបង្អស់នៅលើពិភពលោក ដែលដឹកនាំដោយវណ្ណៈអធន៕