ពិធីជួបសំណេះសំណាលជាមួយគណៈប្រតិភូចូលរួមសម័យប្រជុំសម្មតិកម្ម "រដ្ឋសភាកុមារ" លើកទីមួយ

Chia sẻ

(VOVWORLD) - គឺជាសកម្មភាពដែល រួមចំណែកបញ្ជាក់ពីការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងរដ្ឋសភាចំពោះការការពារ ថែទាំ និងអប់រំកុមារ; ពង្រីកតួនាទីសំខាន់មួយរបស់អង្គការសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ គឺតំណាងឱ្យសំឡេងនិងសេចក្តីប្រាថ្នារបស់កុមារ។

ពិធីជួបសំណេះសំណាលជាមួយគណៈប្រតិភូចូលរួមសម័យប្រជុំសម្មតិកម្ម "រដ្ឋសភាកុមារ" លើកទីមួយ - ảnh 1ប្រគល់អំណោយរបស់គណៈកម្មាធិការរៀបចំដល់ប្រតិភូដែលចូលរួមសម័យប្រជុំ។
(រូបថត៖ Ngoc Thang/thanhnien.vn)
នាយប់ថ្ងៃទី ៨ ខែកញ្ញា នៅទីក្រុងហាណូយ ក្រុមសមាជិករដ្ឋសភាវ័យក្មេង គណៈលេខាមជ្ឈិមសម្ព័ន្ធយុវជន និងគណៈអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាមជ្ឈិមទទួលបន្ទុក កិច្ចការកុមារជំទង់ បានជួបសំណេះសំណាលជាមួយប្រតិភូជាង ២៦០ នាក់ ដែល ចូលរួមសម័យប្រជុំសម្មតិកម្ម "រដ្ឋសភាកុមារ" លើកទីមួយ ឆ្នាំ ២០២៣។ ថ្លែងមតិនៅទីនេះ លោក Dinh Cong Sy អនុប្រធានគណៈកម្មាធិការកិច្ចការ បរទេសនៃរដ្ឋសភាបានសង្កត់ធ្ងន់ថា កុមារជាង ២៦០ នាក់តំណាងឱ្យសំឡេង និងមតិ របស់កុមារ និងកុមារជំទង់ជាង ១៥ លាននាក់លើទូទាំងប្រទេស នឹងដើរតួជាមុខ តំណែងសំខាន់ៗក្នុងរដ្ឋសភា ដើម្បីបង្ហាញពីគំនិត និងសេចក្តីប្រាថ្នាជាក់ស្តែងរបស់ តំណាងកុមារ ហើយសំយោគមតិ និងសេចក្តីប្រាថ្នារបស់កុមារ ដើម្បីឆ្លុះបញ្ចាំជូនរដ្ឋ សភា។ តាមរយៈសកម្មភាពលើកនេះ មតិសមហេតុផលនឹងត្រូវបានកត់ត្រាសម្រាប់ស្ថាប័នពាក់ព័ន្ធនៃរដ្ឋសភា រដ្ឋាភិបាល គណៈ
កម្មាធិការ ក្រសួង និងអាជ្ញាធរមូលដ្ឋាន យកមកពិចារណា និងដោះស្រាយជូនប្អូនៗ។ ម្យ៉ាងវិញទៀត នេះគឺជាសកម្មភាពដែល រួមចំណែកបញ្ជាក់ពីការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងរដ្ឋសភាចំពោះការការពារ ថែទាំ និងអប់រំកុមារ; ពង្រីកតួនាទីសំខាន់មួយរបស់អង្គការសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ គឺតំណាងឱ្យសំឡេងនិងសេចក្តីប្រាថ្នារបស់កុមារ។
សម័យប្រជុំសម្មតិកម្ម "រដ្ឋសភាកុមារ" លើកទីមួយឆ្នាំ ២០២៣ ប្រព្រឹត្តទៅនៅថ្ងៃ ទី ៩ និងទី ១០ ខែកញ្ញា នៅទីក្រុងហាណូយ៕

ប្រតិកម្មទៅវិញ