នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ថ្លែងមតិក្នុងពិធីជប់លៀង |
ថ្លែងមតិនៅទី នេះ លោក Nguyen Xuan Phuc បានលើកច្បាស់ថាក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍ របស់មនុស្សលោកនិងប្រទេសនីមួយៗ ប្រជាជាតិនីមួយៗ គឺទន្លេជានិច្ចកាល មានអត្ថន័យដ៏ពិសេស។ លោកនាយករដ្ឋមន្រ្តីអះអាងថា ទន្លេនានាក្នុងតំបន់ និងទន្លេមេគង្គ-ឡានឆាង ជាខ្សែតភ្ជាប់ដ៏រឹងមាំជានិច្ចរវាងប្រជាជននៃប្រទេស ទាំង៦ក្នុងតំបន់។ ប្រការនោះទាមទារឲ្យប្រទេសទាំងអស់ត្រូវរួមគ្នាខិតខំប្រឹង ប្រែងរក្សាសន្តិភាព សហការអភិវឌ្ឍន៍ សំដៅនាំមហាអនុតំបន់ទន្លេមេគង្គក្លាយ ទៅជាតំបន់សមាហរណកម្ម អភិវឌ្ឍន៍ប្រកបដោយចីរភាពនិងវិបុលភាព។