ពិធីជួបមុខបណ្តាអ្នកចូលរួមសកម្មភាពនៅសន្និសីទបារីសស្តីពីវៀតណាម

Chia sẻ

(VOVworld)- ពីធីជួបមុខបណ្តាអ្នកចូលរួមសកម្មភាពនៅសន្និសីទបារីសស្តីពីវៀតណាមបានប្រព្រឹត្តទៅនាថ្ងៃទី២៨មេសានៅទីក្រុងហូជីមិញ(ភាគខាងត្បូង វៀតណាម)។

ពិធីជួបមុខបណ្តាអ្នកចូលរួមសកម្មភាពនៅសន្និសីទបារីសស្តីពីវៀតណាម - ảnh 1
លោកស្រី Nguyen Thi Binh ថ្លែងមតិក្នុងពិធី


(VOVworld)- ពីធីជួបមុខបណ្តាអ្នកចូលរួមសកម្មភាពនៅសន្និសីទបារីសស្តីពីវៀត
ណាមបានប្រព្រឹត្តទៅនាថ្ងៃទី២៨មេសានៅទីក្រុងហូជីមិញ(ភាគខាងត្បូងវៀត
ណាម)។ចូលរួមក្នុងពិធីមានអតីតប្រធានរដ្ឋលោក Nguyen Minh Triet អតីតអនុ
ប្រធានរដ្ឋលោកស្រី Nguyen Thi Binhជាអតីតប្រធានក្រុមចរចារវៀត ណាម
នៅសន្និសីទបារីសស្តីពីវៀតណាម រួមជាមួយអតីតសមាជិកនានាដែលបាន
ចូលរួ​មក្រុមចរចារនេះ​ដែរ។ ថ្លែងនៅទីនេះ លោកស្រី Nguyen Thi Binh បានឲ្យ
ដឹងថាជនជាច្រើននាក់បានចូលរួមរណសិរ្សកាទូតក្នុងប៉ុន្មានឆ្នាំមុននេះ
ទោះបីជាមានអាយុច្រើនក្តី ប៉ុន្តែនៅបន្តរួមចំណែកសម្រាប់ប្រទេសជាតិ
និងមានបំណងឲ្យជំនាន់ ក្រោយៗ បន្តប្រពៃណីនាំប្រទេសវៀតណាមកាន់តែអភិវឌ្ឍន៍។

        “នាពេលខាងមុខ ​ជាការតស៊ូដើម្បីប្រទេសវៀតណាម១ប្រកបដោយឯករាជ្យ ​
សម្បូធូរធា និងប្រជាជនមានសេរីភាពសុភមង្គល។ ការតស៊ូនេះគ្មាន​កាំភ្លើងទេ
 ប៉ុន្តែពោ ពេញទៅដោយក្តីលំបាក់ សាកល្បង ជាពិសេសក្នុងកាលៈទេសៈដែល
ពិភពលោកកំពុង​ស្មុគ្រស្មាញដូចនាសព្វថ្ងៃ។ ដើម្បីទទួលបានជ័យជំនះ​ត្រូវទាមទារអោយ
មានកម្លាំងពលំរបស់ប្រជា​ជាតិទាំងមូល”៕

ប្រតិកម្មទៅវិញ