នេះជាសកម្មភាពអបអរសាទរខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូត វៀត ណាម-ជប៉ុន (ថ្ងៃទី២១ខែកញ្ញាឆ្នាំ១៩៧៣-ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៨)។
អញ្ជើញចូលរួមក្នុងពិធីបើក អនុរដ្ឋរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានវាយតម្លៃខ្ពស់ចំពោះការដែលទីក្រុង Da Nang បានរៀបចំឡើងនូវព្រឹត្តិការ ណ៍ពោរពេញទៅដោយអត្ថន័យនេះ។ ហើយនេះមិនត្រឹមតែនាំមកជូនប្រជាជនវៀត ណាមនូវឱកាសស្វែងយល់អំពីប្រទេសជប៉ុនដ៏ស្រស់បំព្រងប៉ុណ្ណោះទេ ថែមទាំងជួយសិក្សាអំពីជោគជ័យរបស់ជប៉ុន លើវិស័យអភិវឌ្ឍន៍នគរ តាមនោះ បើកចេញកិច្ចសហប្រតិបត្តិការថ្មី។ ក៏នៅក្នុងពិធីបើក លោក Lam Quang Minhនាយកមន្ទីរកិច្ចការបរទេសទីក្រុង Da Nang បានឲ្យដឹងថា៖ “ឆ្នាំនេះជាឆ្នាំអបរសាទរខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុន ហើយក៏ជាលើកទី៥ដែលយើងខ្ញុំរៀបចំសកម្មភាពនេះ។ តាមរយៈកម្មវិធី យើងខ្ញុំបានអះអាងនូវការប្តេជ្ញាចិត្តនិងបំណងប្រាថ្នារបស់ទីក្រុង Da Nang ក្នុងការបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយតំបន់នានារបស់ជប៉ុន”៕