ពិធីជួបប្រាស្រ័យវប្បធម៌វៀតណាម-ជប៉ុន តាមរយៈកម្មវិធី “អាវផាយនិងផ្កាធ្វើពីក្រណាត់ប្រពៃណី Tsumami របស់ជប៉ុន”

Chia sẻ

(VOVWORLD) -  ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យអាវផាយទីក្រុងហូជីមិញលើកទី៩ឆ្នាំ២០១៩ នាថ្ងៃទី១០ខែមីនា មន្ទីរទេសចរណ៍ទីក្រុងហូជីមិញបានរួមសហការជាមួយសារៈមន្ទីរ អាវផាយនិងសមាគមមិត្តភាពវៀតណាម-ជប៉ុននៃទីក្រុង ហូជីមិញ រៀបចំកម្មវិធីជួបប្រាស្រ័យវប្បធម៌វៀតណាម-ជប៉ុន ក្រោមប្រធានបទ “អាវផាយ-ផ្កាធ្វើពីក្រណាត់ប្រពៃ ណី Tsumami របស់ជប៉ុន”។

ពិធីជួបប្រាស្រ័យវប្បធម៌វៀតណាម-ជប៉ុន តាមរយៈកម្មវិធី “អាវផាយនិងផ្កាធ្វើពីក្រណាត់ប្រពៃណី Tsumami របស់ជប៉ុន” - ảnh 1អ្នករចនាម៉ូដ Si Hoang ថ្លែងមតិក្នុងពិធី (រូបថតៈ baotintuc) 

សូមជម្រាបថា នៅឯពិធីបុណ្យអាវផាយទីក្រុងហូជីមិញលើកទី៥កាលពីឆ្នាំ២០១៨ សិប្បករ Takahashi (ជប៉ុន) បានណែនាំឲ្យប្រជាជនវៀតណាមស្គាល់អំពីសិល្បៈធ្វើផ្កាពីក្រណាត់ប្រពៃណី Tshumami។ ក៏នាឱកាសនោះ អ្នករចនាម៉ូដ-វិចិត្រករ Si Hoang (វៀតណាម) ក៏បានរួមបញ្ចូលនូវសម្រស់ស្អាតៗរបស់ផ្កាធ្វើពីក្រណាត់ Tsumami ជាមួយនឹងភាពស្រស់បរិសុទ្ធនៃអាវផាយវៀតណាម។ តាមរយៈការរួមបញ្ចូលនេះ បានបង្កើតឡើងនូវស្នាដៃវប្បធម៌-សិល្បៈថ្មី ដែលពោរពេញទៅដោយសញ្ញាពិសេសនៃប្រទេសនីមួយៗផង និងបង្ហាញពីចំណងមិត្តភាព សាមគ្គីភាព រវាងប្រជា ជននៃប្រទេសទាំងពីរផងដែរ។ ដើម្បីពង្រីកនូវលទ្ធផលដ៏ល្អប្រសើរនេះ ក្នុងពិធីបុណ្យ អាវផាយលើកទី៦ឆ្នាំ២០១៩ សិប្បករជប៉ុនបានបន្តចូលរួមនិងណែនាំដល់ទស្សនិក ជនវៀតណាមនូវសិល្បៈធ្វើផ្កាពីក្រណាត់ Tsumami របស់ជប៉ុន ដែលប្រភេទសិល្បៈនេះមានកម្រាស់ប្រវត្តិសាស្ត្រអស់រយៈពេលជាង២០០ឆ្នាំមកហើយ៕

ប្រតិកម្មទៅវិញ