ពិធីចុះហត្ថលេខារវាង Dai -ichi Life Vietnam និង SHB

Chia sẻ
(VOVWORLD) -នារសៀលថ្ងៃទី៥ ខែតុលា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Dai-ichi Life វៀតណាម (Dai-ichi Life Vietnam) និងធនាគារពាណិជ្ជពាណិជ្ជភាគហ៊ុន Sai Gon-Ha Noi (SHB) បានប្រារព្ធពិធីចុះហត្ថលេខាមួយស្ដីអំពីកិច្ចសហប្រតិបត្តិការយុទ្ធសា្តសក្នុងរយៈពល១៥ឆាំ។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានអញ្ជើញចូលរួមពិធីនេះ។
ពិធីចុះហត្ថលេខារវាង Dai -ichi Life Vietnam និង SHB - ảnh 1ពិធីចុះហត្ថលេខារវាង Dai -ichi Life Vietnam និង SHB 

នារសៀលថ្ងៃទី៥ ខែតុលា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Dai-ichi Life វៀតណាម (Dai-ichi Life Vietnam) និងធនាគារពាណិជ្ជពាណិជ្ជភាគហ៊ុន Sai Gon-Ha Noi (SHB) បានប្រារព្ធពិធីចុះហត្ថលេខាមួយស្ដីអំពីកិច្ចសហប្រតិបត្តិការយុទ្ធសា្តសក្នុងរយៈពល១៥ឆាំ។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានអញ្ជើញចូលរួមពិធីនេះ។ដោយមានកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រនេះក្រុមហ៊ុនធានារ៉ាប់រងជីវិត Dai-ichi Life វៀតណាម ជាអ្នកចែកចាយផ្តាច់មុខនៃផលិតផលធានារ៉ាប់រងអាយុជីវិតនិងអត្ថប្រយោជន៍ផ្សេងៗទៀតតាមជម្រើសរបស់អតិថិជន ធនាគារ Sai Gon-Ha Noi (SHB) ក្នុងរយៈពេល ១៥ឆ្នាំ។ ដូច្នោះហើយអតិថិជនទាំងអស់របស់ធនាគារ Sai Gon-Ha Noi (SHB) នឹងត្រូវបានណែនាំនិងទាក់ទងនឹង កញ្ចប់ដំណោះស្រាយទាំងនៅក្នុងវិស័យធនាគារនិងធានារ៉ាប់រងនៅវៀតណាម។ ក្រៅពីផលិតផលធានារ៉ាប់រងដែលមានស្រាប់ របស់ក្រុមហ៊ុន Dai-ichi Life Vietnam នាពេលអនាគត ភាគីទាំងពីរនឹងសម្របសម្រួលដើម្បីកសាងបន្ថែមកញ្ចប់ផ្សេងៗទៀតដើម្បីបំពេញតាមតម្រូវការជាក់លាក់របស់អតិថិជននៃធនាគារ SHB សំដៅ ផ្តល់ជូនអតិថិជននូវអត្ថប្រយោជន៍ទូលំទូលាយនិងតម្លៃលេចធ្លោ៕

ប្រតិកម្មទៅវិញ