|
ពិធីចេញដំណើរបញ្ជូនវេជ្ជបណ្ឌិតស្ម័គ្រចិត្តវ័យក្មេងមកធ្វើការនៅដំបន់ព្រៃភ្នំ (dantri.com.vn) |
Vovworld-ពិធីចេញដំណើរបញ្ជូនវេជ្ជបណ្ឌិតស្ម័គ្រចិត្តវ័យក្មេងមកធ្វើការនៅដំបន់ព្រៃភ្នំដំបន់ឆ្ងាយដាច់ស្រយាលដំបន់ព្រំដែនកោះសមុទ្រអាទិភាពស្រុកក្រីក្រ
ចំនួន៦២ បានប្រព្រឹត្តទៅនាថ្ងៃទី២១កុម្ភៈនៅស្រុក Mu Cang Chai។ ចូលរួមនិង
ថ្លែងមតិនៅពិធីនេះ លោកស្រី Tong Thi Phong សមាជិការការិយាល័យនយោបាយ
និងជាអនុប្រធានរដ្ឋសភាបានវាយតំលៃខ្ពស់រាល់សមិទ្ធិផលជាជំហានដំបូងនៃ
គំរោងបញ្ជូនវេជ្ជបណ្ឌិតវ័យក្មេងមកធ្វើការនៅដំបន់មានភាពលំបាក ជាការងារជាក់ស្ដែងរួមចំណែកនាំដំបន់ព្រៃភ្នំដេញទាន់ដំបន់វាលទំនាប។
“ខ្ញុំសូមជូនពរនិងស្វាគមន៍បណ្ដាវេជ្ជបណ្ឌិតវ័យក្មេងបានមកដល់ដំបន់លំបាក
លំប៉ិននេះ។ ជាមួយមនោសញ្ចេតនាគោរពរាប់អានរបស់ខ្លួន ខ្ញុំសង្ឃឹមថា បណ្ដា
មិត្តនឹងផ្សាភ្ជាប់ការទទួលខុសត្រូវរបស់ខ្លួនជាមួយចំណងសមមិត្ត មេត្រីភាពជន
រួមជាតិ បន្តពង្រីកស្មារតីឈានទៅមុខរបស់យុវវ័យសំរេចឲ្យបានល្អបំផុតនូវភារ
កិច្ចដែលបានប្រគល់ជូន រួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យវេជ្ជសាស្ត្រក៏ដូចជា
ការអភិវឌ្ឍន៍នៃប្រទេសជាតិ៕”