ពាណិជ្ជសញ្ញានាំមុខគេទាំង ១០ នៅវៀតណាម ដែលមានតម្លៃជាង ៨ ពាន់លាន​ដុល្លារអាមេរិក

Chia sẻ
(VOVWORLD) - ពាណិជ្ជសញ្ញា ដែលនាំមុខគេទាំង ១០ រួមមាន សម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍យោធា(Viettel)  ក្រុមហ៊ុនភាគហ៊ុនទឹកដោះគោវៀតណាម (Vinamilk); សម្ព័ន្ធក្រុមហ៊ុនប្រៃសណីយ៍និងទូរគមនាគមន៍វៀតណាម (VNPT); អគ្គក្រុមហ៊ុនភាគហ៊ុនស្រាបៀ ភេសជ្ជៈ (Sabeco) ។
ពាណិជ្ជសញ្ញានាំមុខគេទាំង ១០ នៅវៀតណាម ដែលមានតម្លៃជាង ៨ ពាន់លាន​ដុល្លារអាមេរិក - ảnh 1 កសិដ្ឋានចិញ្ចឹមគោទឹកដោះគោ Vinamilk នៅ Tay Ninh អនុវត្តបច្ចេកវិទ្យា ៤.០ និងបច្ចេកវិទ្យាទំនើបរបស់អាមេរិក ជប៉ុន និងអឺរ៉ុប (ប្រភព៖ plo.vn)

ទស្សនាវដ្តី Forbes វៀតណាមទើបបានប្រកាសបញ្ជីឈ្មោះពាណិជ្ជសញ្ញានាំមុខគេទាំង ៥០ លើវិស័យធ្វើអាជីវកម្មនៅវៀតណាម។ តម្លៃពាណិជ្ជសញ្ញាសរុបនៃបញ្ជីឈ្មោះឆ្នាំ ២០២០ មានទឹកប្រាក់ជាង ១២,៦ ពាន់លានដុល្លារអាមេរិក កើនឡើង ២២% បើប្រៀបធៀបនឹងបញ្ជីឈ្មោះនាឆ្នាំ ២០១៩ ។

ក្នុងនោះពាណិជ្ជសញ្ញា ដែលនាំមុខគេទាំង ១០ រួមមាន សម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍យោធា(Viettel)  ក្រុមហ៊ុនភាគហ៊ុនទឹកដោះគោវៀតណាម (Vinamilk); សម្ព័ន្ធក្រុមហ៊ុនប្រៃសណីយ៍និងទូរគមនាគមន៍វៀតណាម (VNPT); អគ្គក្រុមហ៊ុនភាគហ៊ុនស្រាបៀ ភេសជ្ជៈ (Sabeco) ជាដើម។

សូមបញ្ជាក់ដែរថា ពាណិជ្ជសញ្ញានាំមុខគេទាំង ១០ នេះ បានស្រូបយក ៣០ % នៃតម្លៃបញ្ជីឈ្មោះពាណិជ្ជសញ្ញាសរុប។ ជាក់ស្ដែង Viettel បាននាំមុខគេជាមួយតម្លៃពាណិជ្ជកម្មមានតម្លៃជាង ២,៩ ពាន់លានដុល្លារអាមេរិក។ បន្ទាប់មកគឺ Vinamilk ដែលមានតម្លៃពាណិជ្ជកម្មជាង ២,៤ ពាន់លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ