ពាណិជ្ជកម្មអេឡិចត្រូនិកគឺជាបែបផែនធ្វើអាជីវកម្មថ្មី និងទំនើប ដើម្បី​បញ្ចេញ​លក់ផ្លែគូលេន

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៨ មិថុនា គណៈកម្មាធិការប្រជាជនខេត្ត Bac Giang បានសម្របសម្រួលជាមួយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ខេត្ត ក្រុងនិងដៃគូអន្តរជាតិ រៀបចំសន្និសីទតាមអនឡាញស្ដីពីការបញ្ចេញលក់ផ្លែកូលេន ឆ្នាំ ២០២១។
 ពាណិជ្ជកម្មអេឡិចត្រូនិកគឺជាបែបផែនធ្វើអាជីវកម្មថ្មី និងទំនើប ដើម្បី​បញ្ចេញ​លក់ផ្លែគូលេន - ảnh 1សន្និសីទតាមអនឡាញស្ដីពីការបញ្ចេញលក់ផ្លែកូលេន ឆ្នាំ ២០២១ (រូបថត៖ TTXVN)
នៅឆ្នាំ ២០២១ បរិមាណផលផ្លែគូលេនសម្រេចបានប្រមាណ ១៨០ ០០០ តោន។ ការបញ្ចេញលក់បានប្រព្រឹត្តិទៅយ៉ាងរលូន ពោលគឺ គិតត្រឹមថ្ងៃទី ៧ ខែមិថុនាសម្រេចបានជាង ៥៣ ០០០ តោននៅតាមទីផ្សារក្នុងស្រុក និងនាំចេញ។ មុននេះ កាលពីខែមិនា ឆ្នាំ ២០២១ ផ្លែគូលេន Luc Ngan ខេត្ត Bac Giang បានក្លាយទៅជាមុខទំនិញកសិផលដើមដំបូងរបស់វៀតណាមត្រូវបានគាំពារម៉ាក់សម្គាល់ភូមិសាស្ត្រទំនិញនៅជប៉ុន។ នាបច្ចុប្បន្ននេះ ផ្លែគូលេនរបស់ខេត្ត Bac Giang កំពុងត្រូវបានគាំពារម៉ាក់សម្គាល់ភូមិសាស្ត្រទំនិញនៅតាមប្រទេសចំនួន ៨ គឺ៖ ចិន សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី កូរ៉េខាងត្បូង សិង្ហបុរី ឡាវ និងកម្ពុជា។ ដើម្បីរួមដំណើរជាមួយមូលដ្ឋានក្នុងការបញ្ចេញលក់ផ្លែគូលេននោះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Nguyen Hong Dien បានសង្កត់ធ្ងន់ថា ពាណិជ្ជកម្មអេឡិកត្រូនិចគឺបែបផែនធ្វើអាជីវកម្មថ្មី និងទំនើប។ ការដែលខេត្ត Bac Giang បានម្ចាស់ការអនុវត្តន៍មូលដ្ឋានបច្ចេកវិទ្យាថ្មីនេះ ក្នុងការបញ្ចេញលក់ផ្លែគូលេន គឺជាទិសដៅដ៏ត្រឹមត្រូវ ជាពិសេសក្នុងបរិបទជំងឹរាតត្បាត។ នាបច្ចុប្បន្ននេះ ស្តង់ទំនិញផ្លែគូលេនរបស់សហគ្រាសខេត្ត Bac Giang ត្រូវបានដាក់លក់នៅទីផ្សារពាណិច្ជកម្មអេឡិចត្រនិក Alibaba ក៏បានបង្កើតបណ្តាញនាំចេញថ្មីទៅកាន់ទីផ្សារចិនផងដែរ៕

ប្រតិកម្មទៅវិញ