ពូជស្រូវ ST24 បានឈ្នះពានរង្វាន់ជាអង្ករឆ្ងាញ់បំផុតនៅលើពិភពលោក

Chia sẻ

(VOVWORLD) -  នៅក្នុងក្របខ័ណ្ឌនៃសន្និសីទស្រូវពិភព លោក ដែលធ្វើឡើងនៅទីក្រុងម៉ានីល (នៃប្រទេសហ្វីលី ពីន)នោះ ពូជស្រូវ ST24 បានវ៉ាដាច់គូប្រជែងដែលមាន ពូជស្រូវឆ្ងាញ់ ៗ ជាច្រើន ដើម្បីឈ្នះរង្វាន់ ក្នុងការប្រកួតអង្ករឆ្ងាញ់បំផុតនៅលើពិភពលោក ឆ្នាំ ២០១៩ ដែលធ្វើអោយអង្ករវៀតណាមល្បីឈ្មោះ នៅក្នុងទីផ្សារពិភពលោក។

ពូជស្រូវ ST24 បានឈ្នះពានរង្វាន់ជាអង្ករឆ្ងាញ់បំផុតនៅលើពិភពលោក - ảnh 1គណៈប្រតិភូវៀតណាមទទួលរង្វាន់សម្រាប់អង្ករឆ្ងាញ់បំផុត 

ពូជស្រូវ ST24 ត្រូវបានក្រុមវិស្វករ Ho Quang Cua បណ្ឌិត Tran Tan Phuong និង អនុបណ្ឌិត Nguyen Thi Thu Huong នៅខេត្ត Soc Trang ស្រាវជ្រាវនិងបង្កាត់ពូជផងដែរ។ អង្ករក្រអូបនេះមានប្រភពចេញពីការស្រាវជ្រាវកាលពី ១០ ឆ្នាំមុន។ ពោលគឺ នៅឆ្នាំ ២០១៤ ពូជស្រូវនេះ ត្រូវបានសាកពិសោធន៍ ហើយនៅឆ្នាំ ២០១៦ ចាប់ផ្តើមសាកល្បងដាំ។ នេះជាពូជស្រូវរយៈពេលខ្លី ដែលផ្តល់ទិន្នផលរហូតដល់ ៧ តោន / ហិកតា។ ជាពិសេស ST24 ក៏ត្រូវបានគេចាត់ទុកថាជាពូជស្រូវដែលបន្សំានឹងការប្រែប្រួលអាកាសធាតុនៅតំបន់ដីសណ្ដទន្លេ Cuu Long។  លោក Ho Quang Cua បានអោយដឹងថា៖ “ពូជស្រូវ ST24 ត្រូវបានកំណត់លក្ខណៈដោយអង្ករពណ៌ស បាយរពណ៌សនិងគុណភាពធម្មជាតិ។ សម្រាប់អ្នកប្រើប្រាស់ អង្ករនេះមានគុណភាពនិងមានការនិយមចូលចិត្ត ហេតុដូច្នេះផ្ទៃដីដាំដុះអភិវឌ្ឍន៍លឿនណាស់។ មុនពេលឈ្នះរង្វាន់ក្នុងស្រុកនិងអន្តរជាតិអតិថិជនវៀតណាមបានពេញនិយមយ៉ាងខ្លាំងលើប្រភេទអង្ករនេះ រួចជាស្រេចហើយ”។

មុននោះ ពូជស្រូវ ST24 បង្កើតកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុង “សន្និសីទអន្តរជាតិលើកទី ៩ ស្តីពីពាណិជ្ជកម្មអង្ករ” ដែលបានធ្វើឡើងនៅម៉ាកាវ - ចិន នៅពេល ដែលបានជាប់ចំណាត់ថ្នាក់លេខ ៣ នៃអង្ករឆ្ងាញ់បំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០១៧។ ប្រភេទអង្ករនេះក៏បានឈ្នះរង្វាន់ទី ១ ផងដែរ នៅក្នុងពិធីបុណ្យស្រូវអង្ករលើកទី ៣ ឆ្នាំ ២០១៨ នៅខេត្ត Long An។ នៅក្នុងការប្រកួតប្រជែងអង្ករវៀតណាមលើកដំបូងដែលធ្វើឡើងនៅទីក្រុងហូជីមិញថ្មីៗនេះ អង្ករ ST24 ក៏បានឈ្នះរង្វាន់លេខ១ផងដែរ៕

ប្រតិកម្មទៅវិញ