ពង្រឹងភាពធន់របស់កុមារ ចំពោះហានិភ័យ គ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ

Chia sẻ
(VOVWORLD) - គម្រោងនេះត្រូវបានផ្តល់ហិរញ្ញប្បទានដោយរដ្ឋាភិបាលជប៉ុន តាមរយៈមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) នៅប្រទេសវៀតណាម ដែលមានតម្លៃ ៥,៧ លានដុល្លារអាមេរិក សម្រាប់ រយៈពេលពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៦។ 
ពង្រឹងភាពធន់របស់កុមារ ចំពោះហានិភ័យ គ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ - ảnh 1គម្រោង “ពង្រឹងភាពធន់របស់កុមារចំពោះហានិភ័យគ្រោះមហន្តរាយ និងបម្រែបម្រួលអាកាសធាតុ” ត្រូវបានផ្តល់ហិរញ្ញប្បទានដោយរដ្ឋាភិបាលជប៉ុន ដែលមានតម្លៃ ៥,៧ លានដុល្លារអាមេរិក សម្រាប់រយៈពេលពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៦ (រូបថត៖ baodautu.vn)

នាព្រឹកថ្ងៃទី ១៧ វិច្ឆិកា នៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ជប៉ុនប្រចាំនៅវៀតណាម លោក Takio Yamada និងលោកស្រី Rana Flowers ប្រធានតំណាងមូលនិធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF) ប្រចាំនៅវៀតណាម បានចុះហត្ថលេខាលើកំណត់ទូតដើម្បីផ្លាស់ប្តូរ “គម្រោងពង្រឹងភាពធន់របស់កុមារចំពោះហានិភ័យ គ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ។

គម្រោងនេះត្រូវបានផ្តល់ហិរញ្ញប្បទានដោយរដ្ឋាភិបាលជប៉ុន តាមរយៈមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) នៅប្រទេសវៀតណាម ដែលមានតម្លៃ ៥,៧ លានដុល្លារអាមេរិក សម្រាប់រយៈពេលពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៦។ គម្រោងនេះក៏នឹងបំពាក់បំប៉នកុមារ ក្រុមគ្រួសារ និងសហគមន៍នូវចំណេះដឹង និងជំនាញ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិនៅតំបន់ភាគកណ្តាល និងតំបន់ដីសណ្ដទន្លេ Cuu Long ជាពិសេសខេត្ត Soc Trang, Ca Mau និង Bac Lieu៕

ប្រតិកម្មទៅវិញ