ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai ថ្លែងមតិនៅវេទិកា (រូបថត៖ VOV) |
ការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាព គឺជានិន្នាការចាំបាច់ និងជាភារកិច្ចនៃប្រព័ន្ធនយោបាយទាំងមូល។ នេះជាការអះអាងរបស់ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai ក្នុងវេទិកាកសិករជាតិលើកទី៨ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី១២ ខែតុលា នៅទីក្រុងហាណូយ។
ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានអះអាងថា សេដ្ឋកិច្ចសមូហភាពគឺជាសមាសភាពសេដ្ឋកិច្ចមួយក្នុងចំណោមសមាសធាតុសេដ្ឋកិច្ចទាំងបួនដែលមិនអាចខ្វះបាន បង្កើតឧត្តមភាពនៃសេដ្ឋកិច្ចទីផ្សារដែលតម្រង់ទិសសង្គមនិយមនៅវៀត ណាម។
“សមាគមកសិករវៀតណាមត្រូវបង្កើតខ្លឹមសារ និងវិធីសាស្រ្តនៃការឃោសនា និងការអប់រំ ធានានូវការអនុវត្ត និងប្រសិទ្ធភាព ទម្រង់ចម្រុះ និងសម្បូរបែប។ ជាមួយគ្នានោះ លើកតម្កើងនិងផ្សព្វផ្សាយអង្គការសេដ្ឋកិច្ចសមូហភាពដែលមានប្រសិទ្ធភាព សហករណ៍ និងក្រុមសហករណ៍ដែលទើបបង្កើតថ្មីត្រូវតែដំណើរការប្រកបដោយប្រសិទ្ធភាព អនុវត្តជាក់ស្តែង និងមានទំនាក់ទំនងតាមខ្សែសង្វាក់ជាមួយគ្នា។ ម្យ៉ាងវិញទៀត ចាំបាច់ត្រូវបង្កើតខ្សែសង្វាក់នៃទំនាក់ទំនងប្រកបដោយនិរន្តរភាពរវាងសហករណ៍ ក្រុមសហករណ៍ និងអាជីវកម្ម”។ នេះបើយោងតាមប្រសាស្ត្ររបស់ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai។
លោកឧបនាយករដ្ឋក៏បានក្រើនរំលឹកមជ្ឈឹមសមាគមកសិករវៀតណាម ក្នុងការកសាងគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសមូហភាព ត្រូវតែស្នើដំណោះស្រាយ “ពង្រឹងផ្នែកកសិកម្ម” ឱ្យកាន់តែខ្លាំងក្លានិងរឹងមាំ៕