ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានរដ្ឋ សភាកម្ពុជា សម្ដេច ហេង សំរិន តាមប្រព័ន្ធវីដេអូ។ |
នាព្រឹកថ្ងៃទី៣ ខែមិថុនា នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានរដ្ឋ សភាកម្ពុជា សម្ដេច ហេង សំរិន តាមប្រព័ន្ធវីដេអូ។ នៅក្នុងកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំរដ្ឋសភាទាំងពីររូបបានចាត់ទុកថា ប្រទេសទាំងពីរត្រូវកាបង្កើន កិច្ចសហការ ការត្រួតពិនិត្យ ដាស់តឿន ជំរុញនិងឃ្លាំមើល រួមទាំងការឃ្លាំ មើលរួមដោយស្ថាប័នសភានៃប្រទេសទាំងពីរ ចំពោះក្រសួង ស្ថាប័ន ខេត្ត ក្រុងនិងសហគ្រាសនានា ក្នុងការអនុវត្តសន្ធិសញ្ញា កិច្ចព្រមព្រៀងដែល ត្រូវបានចុះហត្ថលេខារវាងប្រទេសទាំងពីរ យោងតាមនោះធ្វើឲ្យស៊ីជម្រៅ និងជាក់ស្ដែងថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងវៀតណាមនិងកម្ពុជា។
ប្រធានរដ្ឋសភាទាំងពីររូបបានឯកភាពថា ស្ថាប័ននីតិប្បញ្ញត្តិនៃ ប្រទេសទាំងពីរនឹងគាំទ្រហើយកសាង បង្ហើយក្របខ័ណ្ឌគតិយុត្តដើម្បី ជួយសម្រួលដល់ការដោះដូរពាណិជ្ជកម្ម ការវិនិយោគរវាងប្រទេសទាំងពីរ ការពង្រឹងនិងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការផ្នែកការពារ ជាតិសន្តិសុខ ការតភ្ជាប់ចរាចរណ៍ កិច្ចសហប្រតិបត្តិការរវាងខេត្ត ក្រុងនៃ ភាគីទាំងពីរ កិច្ចសហប្រតិបត្តិការក្នុងការបង្ការទប់ស្កាត់ជម្ងឺរាតត្បាត កូវីដ ១៩ និងការស្ដារឡើងវិញក្រោយវិបត្តិនេះផងដែរ។
ទន្ទឹមជាមួយគ្នានោះ ប្រធានរដ្ឋសភាទាំងពីររូបក៏បានឯកភាពថា ក្នុង កិច្ចសហប្រតិបត្តិការពហុភាគី រដ្ឋសភានៃប្រទេសទាំងពីរតែងតែគោរព គោលជំហរ ហើយគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរសភានានាក្នុង តំបន់និងលើពិភពលោក។
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue |
ក្នុងឱកាសនេះដែរ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានគោរពអញ្ជើញប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភាកម្ពុជាមកបំពេញ ទស្សនកិច្ចនៅវៀតណាម នៅពេលវេលាសមស្រប ព្រមទាំងបញ្ជាក់ថា លោកនឹងរៀបចំពេលវេលាដើម្បីចូលរួមកិច្ចប្រជុំដោយផ្ទាល់ក្រោមអធិបតី ភាពរបស់កម្ពុជានាចុងឆ្នាំនេះ នៅពេលដែលជម្ងឺរាតត្បាតត្រូវបានគ្រប់គ្រង ដោយជោគជ័យ៕