ពង្រាងច្បាប់ស្ដីពីការធ្វើដំណើរដោយសេរីភាពទៅកាន់គុយបាត្រូវបានបង្ហាញជាថ្មីម្ដងទៀតនៅព្រឹទ្ធសភាអាមេរិក

Chia sẻ
(VOVWORLD) - នាឆ្នាំ២០១៥ ពង្រាង ច្បាប់នេះត្រូវបានដាក់ជូនព្រឹទ្ធសភាអាមេរិកក្រោមការគាំពាររបស់សមាជិកសភាចំនួន៨រូប។ប៉ុន្តែ ពង្រាងច្បាប់លើកនេះទទួលបានការគាំទ្របស់សមាជិកសភា ចំនួន៥៥ រូបក្នុងចំណោមព្រឹទ្ធសមាជិកទាំង១០០រូប។
ពង្រាងច្បាប់ស្ដីពីការធ្វើដំណើរដោយសេរីភាពទៅកាន់គុយបាត្រូវបានបង្ហាញជាថ្មីម្ដងទៀតនៅព្រឹទ្ធសភាអាមេរិក - ảnh 1ទង់ជាតិអាមេរិកនិងគុយបានៅលើវិថីទីក្រុង La Habana (រូបថត៖AFP/TTXVN) 

(VOVworld) - ដោយមានការគាំទ្ររបស់ព្រឹទ្ធសមាជិកអាមេរិកភាគច្រើននៃគណៈ បក្សទាំងពីរគឺសាធារណៈរដ្ឋនិងប្រជាធិបតេយ្យនោះ ពង្រាងច្បាប់មួយដែល អនុញ្ញាតិឲ្យប្រជាពលរដ្ឋអាមេរិកមានសេរីភាពធ្វើដំណើរទេសចរណ៍ទៅកាន់គុយបា ត្រូវបានលើកយកមកបង្ហាញនៅព្រឹទ្ធសភាអាមេរិក។នាឆ្នាំ២០១៥ ពង្រាង ច្បាប់នេះត្រូវបានដាក់ជូនព្រឹទ្ធសភាអាមេរិកក្រោមការគាំពាររបស់សមាជិកសភាចំនួន៨រូប។ប៉ុន្តែ ពង្រាងច្បាប់លើកនេះទទួលបានការគាំទ្របស់សមាជិកសភា ចំនួន៥៥រូបក្នុងចំណោមព្រឹទ្ធសមាជិកទាំង១០០រូប។ប៉ុន្តែ ត្រូវការសមាជិកសភា យ៉ាងហោចណាស់ចំនួន៦០រូបដើម្បីពង្រាងច្បាប់នេះត្រូវបានជំរុញ ខណៈដែល មិនមានសញ្ញាណាដែលសរឲ្យឃើញថា ថ្នាក់ដឹកនាំគណៈបក្សសាធារណៈរដ្ឋ នឹង យល់ព្រមឲ្យមានការបោះឆ្នោតលើពង្រាងច្បាប់នេះទេ៕

ប្រតិកម្មទៅវិញ