ពង្រឹងគណៈកម្មការទទួលបន្ទុកយុទ្ធសាស្ត្រឧស្សាហូបនីយកម្មរបស់វៀតណាមក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការវៀតណាម-ជប៉ុន

Chia sẻ
(VOVWORLD) - នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមទើបនឹងបានសម្រេចពង្រឹងគណៈកម្មការទទួលបន្ទុកយុទ្ធសាស្ត្រឧស្សាហូបនីយកម្មរបស់វៀតណាមក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុនឆ្ពោះទៅឆ្នាំ២០២០ ទស្សនៈវិស័យដល់ឆ្នាំ ២០៣០។

  គណៈកម្មការនេះមានមុខងារជួយនាយករដ្ឋមន្រ្តីរដ្ឋាភិបាលក្នុងការស្រាវជ្រាវ បញ្ជាណែនាំនិងសហការដោះស្រាយភារកិច្ចទាក់ទិនដល់ការអនុវត្តយុទ្ធ សាស្ត្រឧស្សាហូនីយកម្មរបស់វៀតណាមក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការវៀតណាម-ជប៉ុនឆ្ពោះទៅឆ្នាំ២០២០ ទស្សនៈវិស័យដល់ឆ្នាំ២០៣០។ គណៈ កម្មការ មានភារកិច្ចជួយនាយករដ្ឋមន្រ្តីរដ្ឋាភិបាលតម្រង់ទិស ចាត់វិធានការធំៗដើម្បី អនុវត្តន៍យុទ្ធសាស្រ្ត លើកឡើងភារកិច្ចនិងបញ្ហាសំខាន់ ក៏ដូចជារាយការណ៍ដល់ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលអំពីការលំបាក ការជំពាក់ជំពិនក្នុងដំណើរការអនុវត្ត យុទ្ធសាស្ត្រ សំដៅធានាការអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រឧស្សា ហូបនីយកម្មរបស់វៀតណាមក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការវៀតណាម-ជប៉ុនឆ្ពោះទៅឆ្នាំ២០២០ ទស្សនៈវិស័យដល់ឆ្នាំ២០៣០ ផងដែរ៕

ប្រតិកម្មទៅវិញ