ពង្រឹងកិច្ចសហប្រតិបត្តិការលើមុខងារសាធារណៈក្នុងអាស៊ាននិងប្រទេសជាដៃគូ

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី៤ ខែសីហា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh បានទទួលជួបជាមួយប្រមុខរដ្ឋនៃបណ្តាប្រទេសអាស៊ាន និងអាស៊ាន+៣ កំពុងចូលរួមកិច្ចប្រុំនៃកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីមុខងារសាធារណៈលើកទី ២១ (ACCSM ២១)  ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែសីហា។

ពង្រឹងកិច្ចសហប្រតិបត្តិការលើមុខងារសាធារណៈក្នុងអាស៊ាននិងប្រទេសជាដៃគូ - ảnh 1ទិដ្ឋភាពនៃជំនួប (ប្រភព៖ TTXVN)

ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានអះអាងថា ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យមុខ ងារ សាធារណៈ បណ្តាប្រទេសអាស៊ានបានកសាងចក្ខុវិស័យសហគមន៍សម្រាប់ឆ្នាំ ២០២៥ ដែលក្នុងនោះ ការកសាងអាស៊ានរឹងមាំលើសសរស្តម្ភចំនួនបី៖ កិច្ចសហប្រតិបត្តិការនយោបាយ-សន្តិសុខ សេដ្ឋកិច្ច វប្បធម៌-សង្គម។ តាមរយៈសសរស្តម្ភទាំងបីនេះគឺ ផ្តោតសំខាន់លើការឆ្ពោះទៅប្រជាជន បម្រើប្រជាជន, យកប្រជាជនជាមជ្ឈភាព ពីទីនោះ កសាងអភិបាលកិច្ចល្អលើគ្រប់វិស័យ។ លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានអះអាងថា រដ្ឋបាលសាធារណៈ និងអភិបាលកិច្ចជាតិមានតួនាទីសំខាន់ជាពិសេសសម្រាប់ប្រទេសនីមួយៗ ក៏ដូចជាសហគមន៍អាស៊ាន។ លោកមានបំណងចង់ឲ្យប្រតិភូនឹងផ្លាស់ប្តូរបទពិសោធន៍ បង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាពចំពោះកិច្ចសហប្រតិបត្តិការស្តីពីមុខងារសាធារណៈ ក្នុងអាស៊ាន អាស៊ាន+៣ និងប្រទេសជាដៃគូផ្សេងៗទៀត៕

ប្រតិកម្មទៅវិញ