ទិដ្ឋភាពនៃជំនួប |
នៅក្នុងជំនួបនេះ អគ្គនាយកវិទ្យុសម្លេងវៀតណាម (VOV) លោក Do Tien Sy បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលកន្លងទៅ វិទ្យុសម្លេងវៀតណាមនិងវិទ្យុផ្សាយសម្លេងជាតិឡាវបានសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ជាពិសេសគឺសកម្មភាពព័ត៌មាន ការផ្សព្វផ្សាយអំពីទឹកដី មនុស្សវៀតណាម និងឡាវទៅកាន់ប្រជាជននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ វិទ្យុសម្លេងទាំងពីរបានបន្តសកម្មភាពជួបប្រាស្រ័យ ផ្លាស់ប្ដូរជំនាញវិជ្ជាជីវៈ និងការបណ្ដុះបណ្ដាលអ្នកយកព័ត៌មាន។ លោក Do Tien Sy បានឲ្យដឹងថា៖ “កម្មវិធីដ៏សំខាន់មួយរបស់រដ្ឋាភិបាលវៀតណាម គឺផ្ដល់អាទិភាពពិសេសលើការជួយឧបត្ថម្ភ និងវិនិយោគកម្មវិធីមួយ ជូនវិទ្យុផ្សាយសម្លេងជាតិឡាវ តាមរយៈវិទ្យុសម្លេងវៀតណាម។ អគ្គនាយកវិទ្យុសម្លេងវៀតណាមបានរាយការណ៍ជូនលោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh អំពីកម្មវិធីវិនិយោគជួយឧបត្ថម្ភនេះ។ លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh មានជំនឿជាក់ថា តាមរយៈការជួយឧបត្ថម្ភ ដែលពោរពេញទៅដោយអត្ថន័យ និងមនោសញ្ចេតនារវាងវិទ្យុផ្សាយសម្លេងវៀតណាម និងវិទ្យុផ្សាយសម្លេងជាតិឡាវនឹងជួយរឹតបន្តឹងថែមទៀតនូវទំនាក់ទំនង និងជំនួបប្រាស្រ័យមិត្តភាព ការផ្លាស់ប្ដូរជំនាញ ដើម្បីរួមគ្នាអភិវឌ្ឍន៍ផងដែរ”។
ទិដ្ឋភាពនៃជំនួប |
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Sengphet Houngboungnuang បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដោយឥតឈប់ឈររបស់វិទ្យុសម្លេងវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ហើយមានគោលបំណងថា VOV នឹងបង្កើនការផ្សាយកម្មវិធីអំពីប្រទេសឡាវ រួមចំណែកជួយប្រជាជនវៀតណាមមានការយល់ដឹងបន្ថែមអំពីទឹកដី មនុស្ស និងវប្បធម៌ឡាវផងដែរ៕