|
អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong អញ្ជើញអំណោយជូនកម្មាភិបាល យុទ្ធជននៅប៉ុស្តិ៍ការពារព្រំដែន Dam Thuy នៃស្រុក Trung Khanh ខេត្ត Cao Bang |
(VOVworld)-បន្តដំណើរទស្សនកិច្ចការងារនៅខេត្ត Cao Bang នាថ្ងៃទី២៤ធ្នូ អនុ
ប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong បានអញ្ជើញទៅអុជធុប
នៅទីស្ការៈបូជាលោកប្រធានហូជីមិញនៅមណ្ឌលកេរិ៍ដំណែលជាតិពិសេស Pac
Bo ឃុំ Truong Ha ស្រុកHa Quang ខេត្ត Cao Bang និងជួបធ្វើការជាមួយឃុំ
Truong Ha ស្តីពីកម្មវិធីកសាងជនបទថ្មី។ នៅទីនេះ លោកស្រី Tong Thi Phong
បានវាយតម្លៃ ខ្ពស់ ចំពោះរាល់លទ្ធផលដែលបក្សភាគនិងប្រជាជនឃុំ Truong
Ha ទទួលបាននា ពេលកន្លងទៅ ជាពិសេសក្នុងការងារកសាងជនបទថ្មី។
ទន្ទឹមជាមួយនោះ លោក ស្រីមានបំណងថា ជនរួមជាតិនៃបណ្តាជនជាតិឃុំ
Truong Ha បន្តពង្រីកស្មារតី សាមគ្គី ប្រពៃណីបដិវត្តន៍ កសាងស្រុកកំណើត
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធ្វើឲ្យស្រុក កំណើតកាន់តែស្រស់ស្អាតពីមួយថ្ងៃ
ទៅមួយថ្ងៃ។
នារសៀលថ្ងៃដដែល លោកស្រី Tong Thi Phong និងក្រុមការងារបានទៅ
សាកសួរសុខទុកកម្មាភិបាល យុទ្ធជននៅប៉ុស្តិ៍ការពារព្រំដែន Dam Thuy នៃស្រុក
Trung Khanh ខេត្ត Cao Bang ផងដែរ៕