នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថតរូបអនុស្សវរីយ៍ជាមួយថ្នាក់ដឹកនាំកាកបាទក្រហមវៀតណាម |
លោកបានគូសបញ្ជាក់ថា សកម្មភាពរបស់សមាគម បន្តពង្រីកប្រពៃណី វប្បធម៌ជួយគ្នាទៅវិញទៅមកយ៉ាងល្អប្រសើររបស់ប្រទេសជាតិ។ ទន្ទឹមនឹងសកម្ម ភាពមនុស្សធម៌ សមាគមក៏បានរួមចំណែកទៅក្នុងគោលនយោបាយធានាសន្តិសុខ សង្គមរបស់បក្សនិងរដ្ឋផងដែរ។ អញ្ជើញផ្តល់អនុសាសន៍ស្តីពីសកម្មភាពរបស់ សមា គមនាពេលខាងមុខ លោក Nguyen Xuan Phuc បានលើកច្បាស់ថា សមា គម គប្បីបន្តពង្រីកនូវតួនាទីនិងការទទួលខុសត្រូវរបស់ខ្លួនក្នុងបណ្តាសកម្មភាពមនុស្សធម៌ រួមចំណែកទៅក្នុងការធានាសន្តិសុខសង្គមប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រីមាន បំណងចង់ឲ្យសមាគមជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាក់ទាញការជួយឧប ត្ថម្ភពីសហគមន៍អន្តរជាតិផងដែរ៕