ថ្លែងមតិនៅទីនេះ អេវែក Tran Xuan Manh ប្រធានស្ដីទីនិងជាអគ្គ លេខាធិការគណៈកម្មាធិការសាមគ្គីសាសនាកាតូលិកវៀតណាមបានសង្កត់ធ្ងន់ថា គណៈកម្មាធិការសាមគ្គីសាសនាកាតូលិក វៀតណាមបាននិងកំពុងរួមចំណែក អនុវត្តន៍គោលមាគ៌ារបស់សមាគមន៍សាសនាកាតូលិក ដោយភាពស្និទ្ធស្នាលជាមួយ ប្រជាជាតិ បង្កើនការកសាងនិងពង្រឹងផែនមហាសាមគ្គីជាតិទាំងមូល កសាង ប្រទេសជាតិ ពង្រីកប្រពៃណីសីលធម៌និងវប្បធម៌របស់ប្រជាជាតិ ហើយថែរក្សា ភាពស្អាតស្អំនៃសាសនាកាតូលិក៕