នេះជាប្រធានបទនៃវេទិកាដោយសម្ព័ន្ធសមាគមនារីវៀត ណាមរួមសហការជាមួយស្ថាប័នអង្គការសហប្រជាជាតិទទួលបន្ទុកសមភាព ភេទ និងប្រគល់សិទ្ធិឲ្យនារី (UN Women) រៀបចំឡើងនាព្រឹកថ្ងៃទី១៧ តុលា នៅទីក្រុង ហាណូយ ក្នុងក្របខ័ណ្ឌនៃទិវានារីច្នៃប្រឌិតថ្មីឆ្នាំ ២០១៧។ ចូលរួមក្នុងវេទិកាមាន តំណាងជាង១៥០នាក់ មកពីក្រសួង ស្ថាប័នមជ្ឈឹម អង្គការអន្តរជាតិនានា រួមទាំង ជំនាញការក្នុងវិស័យបង្ការប្រឆាំងគ្រោះធម្មជាតិ ទប់ទល់ជាមួយបម្រែបម្រួលអា កាសធាតុ។ វេទិកាជាឱកាសសម្រាប់តំណាងចែករំលែកព័ត៌មានអំពីបញ្ជាភេទនិង នារីក្នុងការងារកាត់បន្ថយគ្រោះធម្មជាតិ បន្សាំជាមួយបម្រែបម្រួលអាកាសធាតុ។ អញ្ជើញថ្លែងមតិក្នុងវេទិកា លោកស្រី Elisa Fernandez នាយិការ ការិយាល័យ តំណាង UN Women វៀតណាមបានចែករំលែក ថា៖
“សម្ព័ន្ធសមាគមនារីវៀតណាមនិងក្រសួងស្ថាប័ននានារួមមានក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ក្រសួងធនធាននិងបរិស្ថាន គប្បីមានសកម្មភាព ជាក់ស្តែងនិងមានការច្នៃប្រឌិត ដើម្បីស្វែងរកនូវសមត្ថភាព វិជ្ជាជីវៈ និងជំនាញ របស់នារីនិងជួយឲ្យពួកគេក្លាយទៅជាកត្តាវិជ្ជមាន បង្កើតឡើងភាពផ្លាស់ប្តូរក្នុងការកាត់បន្ថយ ហានិភ័យ គ្រោះធម្មជាតិ និងទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ”៕