|
ប្រធានរដ្ឋ លោក Tran Dai Quang |
(VOVworld)-ក្នុងឱកាសរំលឹកខួបលើកទី៧១នៃបដិវត្តន៍ខែសីហានិងបុណ្យជាតិថ្ងៃ
ទី២កញ្ញា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang មានអត្ថបទសរសេរមួយស្តីពី
“ពង្រីកកម្លាំង មហាសាមគ្គីជាតិទាំងមូលក្នុងបុព្វហេតុកសាងនិងការពារមាតុប្រ
ទេសចំពោះមុខតម្រូវការថ្មី”។ នៅក្នុងអត្ថបទនេះ លោក Tran Dai Quang បានលើក
ច្បាស់ថា ពង្រីកកម្លាំងមហាសាមគ្គី ជាតិទាំងមូលបានក្លាយទៅជាមេរៀនបទពិ
សោធន៍ធំ ជាបែបផែននិងជាលក្ខ័ណធានាការអនុ វត្តប្រកបដោយជោគជ័យបុព្វ
ហេតុតស៊ូរំដោះជាតិ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិក្នុង ដំណាក់កាលបដិវត្តន៍
នីមួយៗ។ ដោយពាក្យស្លោក “ប្រជាជនដឹង ប្រជាជនពិភាគ្សា ប្រជា ជនធ្វើ និងប្រ
ជាជនពិនិត្យ” សិទ្ធិជាម្ចាស់របស់ប្រជាជនក្នុងការគ្រប់គ្រង់រដ្ឋ គ្រប់គ្រង់សេដ្ឋ កិច្ច
សង្គមកំពុងបានបង្កើនជាជំហានៗ រួមចំណែកលើកទឹកចិត្តប្រជាជនគ្រប់ស្រទាប់
ជម្រុញ ការធ្វើពលកម្ម ផលិតកម្ម និងសកម្មចូលរួមរាល់ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច
វប្បធម៌ សង្គម។ លោក Tran Dai Quang ក៏បានអះអាងថា ដើម្បីអនុវត្តប្រកបដោយ
ជោគជ័យកិច្ចការឧស្សា ហូបនីយកម្មនិងទំនើបភាវូបនីយកម្មប្រទេសជាតិ ធ្វើសមា
ហរណកម្មអន្តរជាតិ រក្សាឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដីរបស់មាតុប្រ
ទេសនោះ គឺត្រូវលើកកំពស់មនសិការ ការ ទទួលខុសត្រូវរបស់ប្រព័ន្ធនយោបាយ
ទាំងមូល ក្រសួងស្ថាប័នគ្រប់ជាន់ថ្នាក់ ចំពោះការងារ កសាង ពង្រឹងផែនមហាសា
មគ្គីជាតិទាំងមូលក្នុងស្ថានភាពថ្មី៕