ពិគ្រោះយោបល់អំពីសកម្មភាពផ្តល់សិទ្ធិពាណិជ្ជកម្មនៅវៀតណាម

Chia sẻ
(VOVworld)-វៀតណាមត្រូវកែសម្រួលថែមទៀត
 បរិយាកាសច្បាប់ស្តីពីសកម្មភាព ផ្តល់សិទ្ធិ
ពាណិជ្ជកម្មនាពេលខាងមុខ។

(VOVworld)-វៀតណាមត្រូវកែសម្រួលថែមទៀត បរិយាកាសច្បាប់ស្តីពីសកម្មភាព ផ្តល់សិទ្ធិពាណិជ្ជកម្មនាពេលខាងមុខ។ នេះជាមតិរបស់តំណាងចូលរួមក្នុងសិក្ខា
សាលា “ពិគ្រោះយោបលនិងសន្ទនាអំពីការអនុវត្តបណ្តាសេចក្តីកំណត់ ទាក់ទិន ដល់សកម្មភាពផ្តល់សិទ្ធិពាណិជ្ជកម្មនៅវៀតណាម” ដែលបានរៀបចំនាព្រឹកថ្ងៃទី
៤សីហា នៅទីក្រុងហាណូយ។ មតិជាច្រើនបានឲ្យដឹងថា វៀតណាមត្រូវកែសម្រួល
បណ្តាសេចក្តីកំណត់ ស្តីពីសកម្មភាពផ្តល់សិទ្ធិពាណិជ្ជកម្ម ដើម្បីសមស្របនឹង ការធ្វើអាជីវកម្មជាក់ស្តែង និងការពារសិទ្ធិ ផលប្រយោជន៍របស់ភាគីចូលរួម​នានា។
លោក Pham Nguyen Minh អ្នកជំនាញការនៃគំរោងការជួយឧបត្ថម្ភ គោល
នយោបាយពាណិជ្ជកម្មនិងវិនិយោគរបស់អឺរ៉ុបបានចាត់ទុកថា៖

        “ដើម្បីជម្រុញសកម្មភាពផ្តល់សិទ្ធិពាណិជ្ជកម្មនៅវៀតណាមគឺ ត្រូវកែសម្រួល
របបគោលនយោបាយ។ ត្រូវកំណត់ប្រព័ន្ធពាណិជ្ជសញ្ញា ផលិតផល រូបសណ្ឋាន និងដំណើរការសម្រាប់អ្នកទទួលការផ្តល់សិទ្ធិពាណិជ្ជកម្ម។ បង្កើន កិច្ចការបណ្តុះ
បណ្តាល លើកកំពស់គុណភាពប្រភពធនធានមនុស្សចូលរួម សកម្មភាពផ្តល់
សិទ្ធិពាណិជ្ជកម្មនាពេលខាងមុខ”៕

ប្រតិកម្មទៅវិញ