|
ពួកឧទ្ទាមជ្រុលនិយមនៅលីប៊ីដោះលែងចំណាប់ខ្មាំងជាជនអង់គ្លេសមួយនាក់ (Image: VNA) |
(VOVworld) – នាថ្ងៃទី ៥ តុលា ក្រសួងការបរទេសអង់គ្លេសបានទទួលស្គាល់ថា៖ ប្រជាពលរដ្ឋអង់គ្លេសមួយនាក់ដែលត្រូវបានពួកឧទ្ទាមជ្រុលនិយមចាប់ចំណាប់ខ្មាំង
នៅលីប៊ីនាខែឧសភាកន្លងមកត្រូវបានដោះលែងហើយគាត់បានវិលត្រឡប់មក
ប្រទេសអង់គ្លេសវិញ។ មជ្ឈដ្ឋានអ្នកសារព័ត៌មានអង់គ្លេសបានឲ្យដឹងថា៖ កញ្ចប់
ប្រាក់លោះត្រូវបានផ្ញើរដល់ក្រុមពួកឧទ្ទាមនៅលីប៊ីដើម្បីធានាសេរីភាពរបស់ចំណាប់
ខ្មាំងជាជនអង់គ្លេស លោក David Bolam។ ការចាប់ចំណាប់ខ្មាំងលោក Bolam មិនត្រូវ
បានលេច ធ្លាយជាមួយមជ្ឈដ្ឋានសារព័ត៌មានតាមសំណូមពររបស់គ្រួសារនិងក្រសួង
ការបរទេស អង់គ្លេស។ បណ្ដាក្រុមនយោបាយក្នុងតំបន់នៅលីប៊ីអាចបានធ្វើអន្តរាគមន៍
ដើម្បីជួយ ដោះលែងលោក Bolam។ ប៉ុន្តែ គ្មានព័ត៌មានជាច្រើនអំពីក្រុមពួកឧទ្ទាមជ្រុល និយមដែលបានចាប់ចំណាប់ខ្មាំងលោក Bolam ទេ៕