អញ្ជើញថ្លែងមតិបើកសន្និសីទ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០១៧ គោលដៅទាំងអស់ដោយរដ្ឋសភាដាក់ចេញគឺសុទ្ធតែ សម្រេចហួសផែនការដែលបានដាក់ចេញ ពោលគឺ កំណើនសេដ្ឋកិច្ចទទួលបាន ៦,៨១% ជាកម្រិតកំណើនខ្ពស់បំផុតក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ កិច្ចការការពារជាតិ សន្តិ សុខ កិច្ចការបរទេសនិងបញ្ហាសង្គមមួយចំនួនក៏ទទួលបានលទ្ធផលវិជ្ជមាន។ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា លទ្ធផលដែលទទួលបានទាំងអស់នេះ បានបង្កើតនូវ ទំនុកទុកចិត្តក្នុងប្រជាជនទាំងជាតិនិងអន្តរជាតិអំពីវៀតណាមមួយសន្តិភាព ស្ថិរភាព ប្រកបដោយភាពសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ។
ទិដ្ឋភាពនៃសន្និសីទ |
ឈរលើស្មារតីឆ្លៀតយកនូវសន្ទុះអភិវឌ្ឍន៍របស់ឆ្នាំ២០១៧នោះ និងជម្រុញកម្ម វិធីអភិវឌ្ឍន៍សេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយ រដ្ឋាភិបាលបានដាក់ជូនសន្និសីទពាក្យ ស្លោកសម្រាប់ឆ្នាំ២០១៨គឺ “វិន័យ សុចរិត ប្រតិបត្តិការ ច្នៃប្រឌិត ប្រសិទ្ធភាព”៖
“យើងប្តេជ្ញារួមគ្នា រឹតបន្តឹងវិន័យរដ្ឋបាល លើកកំពស់ការទទួលខុសត្រូវរបស់ បុគ្គល កសាងខឿនសេវាសាធារណៈសុទ្ធសាធ លុបបំបាត់អំពើពុករលួយ។ សូមធ្វើ សកម្មភាពឲ្យបានខ្លាំងក្លាថែមទៀតដើម្បីឆ្លៀតយកឱកាស និយាយបានគឺត្រូវធ្វើឲ្យ បានភ្លាម។ សូមឲ្យមានភាពច្នៃប្រឌិតប្រកបដោយប្រសិទ្ធភាពថែមទៀតក្នុងការប្រតិ បត្តិច្បាប់។ ជាពិសេស ត្រូវធ្វើយ៉ាងម៉េចដើម្បីប្រើប្រាស់ប្រភពកម្លាំងពលំរបស់ប្រជា ជនតិចកាន់តែតិចទៅៗ ប៉ុន្តែនាំមកប្រសិទ្ធភាពបម្រើប្រជាជនឲ្យបានល្អបំផុត”។
អញ្ជើញចូលរួមនិងផ្តល់អនុសាសន៍ក្នុងសន្និសីទនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានលើកឡើងនូវទិសដៅភារកិច្ចនាពេលខាងមុខ។ នោះគឺផ្តោត សំខាន់លើអាទិភាពពង្រឹងរបៀបរបបសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយមតាមស្មារតី នៃសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៥នីតិកាលទី១២។ លោក Nguyen Phu Trong អញ្ជើញផ្តល់អនុសាសន៍ថា៖
“ត្រូវមានមនសិការនិងជ្រួតជ្រៀបយ៉ាងជ្រាលជ្រៅនូវរូបសណ្ឋានកំណើនដែលវៀតណាមកសាង នោះគឺ រូបសណ្ឋានអាស្រ័យទៅលើទិន្នផល គុណភាពនិងកម្លាំង ប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច។ បង្កើតឱកាសឲ្យប្រជាជនទាំងអស់ ចូលរួមនិង ទទួលផលពីកំណើន លើកកំពស់គុណភាពកំណើន រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានានូវវឌ្ឍនភាពនិងយុត្តិធម៌សង្គម ធានាកិច្ចការពារប្រទេស សន្តិសុខនិងរក្សាបរិស្ថានអេកូឡូស៊ី”។
អគ្គលេខាបក្ស លោក Nguyen Phu Trong បានជឿជាក់ថា ក្រោយសន្និសីទនេះ រដ្ឋាភិបាលនិងរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ រួមជាមួយតំបន់និងបក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល ប្តេជ្ញានិងខិតខំប្រឹងប្រែងថែមទៀត ដើម្បីសម្រេចប្រកប ដោយជោគជ័យគោលដៅ ភារកិច្ចដែលបានដាក់ចេញ រួមចំណែកកសាងប្រទេសជាតិ កាន់តែរីកចម្រើននិងស្រស់ស្អាតជានិច្ច៕