ផ្សារហ៊ុនវៀតណាមជាសមាជិកផ្លូវការរបស់ WFE

Chia sẻ

(VOVWORLD) - ព្រឹត្តិការណ៍នេះគឺជាជំហានសំខាន់ក្នុងដំណើរការសមាហរណកម្មនៃផ្សារហ៊ុនវៀតណាម រួមចំណែកជំរុញនិងទាក់ទាញទុនវិនិយោគបរទេសចូលទីផ្សារភាគហ៊ុនវៀតណាម។ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ផ្សារហ៊ុនវៀតណាមគឺផ្សារហ៊ុនទីក្រុងហូជីមិញ (HOSE) និងផ្សារហ៊ុនហាណូយ (HNX) ក៏នឹងទទួលបានផលប្រយោជន៍ដូចគ្នាទៅនឹងសមាជិកផ្លូវការដែរ។

ផ្សារហ៊ុនវៀតណាម (VNX) បានឲ្យដឹងនាថ្ងៃទី ២៦ ខែកញ្ញាថា ក្នុងសន្និសីទប្រចាំឆ្នាំ ២០២៣ នៃសហព័ន្ធផ្សារហ៊ុនពិភពលោក (WFE) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែកញ្ញា (នៅទីក្រុង Hamilton ប្រទេស Bermuda ទឹកដីក្រៅប្រទេសដែលជាកម្មសិទ្ធិរបស់ចក្រភពអង់គ្លេស) មហាសន្និបាត WFE បានបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីទទួលស្គាល់ផ្សារហ៊ុនវៀតណាមជាសមាជិកផ្លូវការរបស់ WFE។

ព្រឹត្តិការណ៍នេះគឺជាជំហានសំខាន់ក្នុងដំណើរការសមាហរណកម្មនៃផ្សារហ៊ុនវៀតណាម រួមចំណែកជំរុញនិងទាក់ទាញទុនវិនិយោគបរទេសចូលទីផ្សារភាគហ៊ុនវៀតណាម។ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ផ្សារហ៊ុនវៀតណាមគឺផ្សារហ៊ុនទីក្រុងហូជីមិញ (HOSE) និងផ្សារហ៊ុនហាណូយ (HNX) ក៏នឹងទទួលបានផលប្រយោជន៍ដូចគ្នាទៅនឹងសមាជិកផ្លូវការដែរ។

មុននោះនៅឆ្នាំ ២០២២ ផ្សារហ៊ុនវៀតណាមបានក្លាយជាសមាជិកនៃសមាគមផ្សារហ៊ុនអាស៊ាន (ASEAN Exchanges) វេទិកាទីផ្សារមូលបត្រអាស៊ាន (ABMF) និងសហព័ន្ធផ្សារហ៊ុនអាស៊ី និងអូសេអានី (AOSEF)៕

ប្រតិកម្មទៅវិញ