|
លោក Vu The Binh អនុប្រធានសម្ព័ន្ធសមាគមទេសចរណ៍វៀតណាម
ថ្លែងមតិក្នុងពិធី (រូបថតៈ TITC)
|
(VOVworld)-ក្រោយរយៈពេល៤ថ្ងៃប្រព្រឹត្តទៅ ផ្សារណាត់ទេសចរណ៍អន្តរជាតិ
វៀតណាម២០១៥ រៀបចំដោយសម្ព័ន្ធសមាគមទេសចរណ៍វៀតណាម អគ្គ
នាយកទេសចរណ៍វៀតណាម និងទីក្រុងហាណូយ ក្រោមប្រធានបទ “វៀតណាម
-ប្រទេសនៃបណ្តាបេតិកភ័ណ្ឌ” បានបិទបញ្ចប់នាយប់ថ្ងៃទី៦មេសា។ ដោយមាន ស្តង់ទំនិញចំនួន៥០០ នៃប្រទេសនិងតំបន់ដែនដីចំនួន២៥ និងទស្សនិកជន ជាង៥៥ម៉ឺននាក់បានមកទស្សនា ផ្សារណាត់លើកនេះ។ នៅទី នេះ អង្គភាព
អាជីវកម្មជាច្រើននិងស្ថាប័នឃោសនានានា បានពិភាគ្សានិងលើក សំណើរជា
មួយស្ថាប័នគ្រប់គ្រងរដ្ឋ សំដៅជម្រុញវិស័យទេសចរណ៍អភិវឌ្ឍន៍ ក្លាយទៅ
ជាផ្នែកសេដ្ឋកិច្ចមុខព្រួញរបស់វៀតណាម។ ថ្លែងមតិក្នុងពិធីបិទបញ្ចប់ លោក
Vu The Binh អនុប្រធានសម្ព័ន្ធសមាគមទេសចរណ៍វៀតណាមបានឲ្យដឹងថា៖
“ផ្សារណាត់នេះបានរួមចំណែកពង្រឹងពាណិជ្ជសញ្ញារបស់ខ្លួនតាមរយៈ
បណ្តាស្តង់ទំនិញ មានទ្រង់ទ្រាយធំនិងស្អាត។ ក្រុមហ៊ុនទេសចរណ៍ Redtours,
Viettravel, Saigontourist ឬ An Thinh បានឧទ្ទសនាមសំណង់ស្ថាបត្យកម្មពហុបែប ពោពេញទៅដោយអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់វៀតណាម។ ស្តង់ទំនិញ របស់កូរ៉េខាងត្បូង-ជប៉ុន-ហ្វីលីពីន ទទួលបានការកោតសរសើរពីបណ្តាទស្សនិក
ជន”៕