ស្តង់ទំនិញរបស់ក្រុមហ៊ុនភាគហ៊ុន ២២ នៃអគ្គនាយកដ្ឋានភស្តុភារ ក្រសួងការពារជាតិវៀតណាម។ រូបថត៖ Cu Huong |
VIDEX ២០២៣ គឺជាឱកាសដើម្បីសហគ្រាសនៃប្រទេសទាំងពីរទាញយកសក្តានុពល ស្វែងរកឱកាសពង្រីកទីផ្សារ លើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម ធ្វើអាជីវកម្ម និងអភិវឌ្ឍន៍ធុរកិច្ច។ VIDEX ២០២៣ ទាក់ទាញការចូលរួមរបស់អង្គភាព អាជីវកម្មវៀតណាម និងកម្ពុជាចំនួន ១៥០ ដែលមានស្តង់ទំនិញជាង ២០០ ស្តង់ក្នុងផ្នែកទំនិញដូចជា៖ ម៉ាស៊ីនបច្ចេកវិទ្យា មនុស្សយន្ត យន្តហោះដ្រូនឯកទេស ឧបករណ៍ឧស្សាហកម្ម ម៉ាស៊ីនកសិកម្ម តម្បាញកាត់ដេរ ស្បែកជើង អេឡិចត្រូនិក សំណងនិងសម្ភារៈសំណង់ សិប្បកម្ម និងទំនិញប្រើប្រាស់។ សកម្មភាពសំខាន់ៗនៃពិព័រណ៍រួមមាន៖ សកម្មភាពតាំងពិព័រណ៌បង្ហាញនិងឧទ្ទេសនាមរូបភាពឆ្នើមមួយចំនួននៃទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ; សិក្ខាសាលា “ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការតភ្ជាប់ពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជា ឆ្នាំ២០២៣”; សិក្ខាសាលាស្តីពីភស្តុភាររវាងវៀតណាម-កម្ពុជា; សកម្មភាពសម្តែងសិល្បៈ ការតាំងពិពណ៌ ការផ្លាស់ប្តូរវប្បធម៌និងម្ហូបអាហារប្រចាំតំបន់៕