ដ្ឋភាពសន្និសីទសារព័ត៌មាន (រូបថត៖ Ngoc Anh/VOV៥) |
AgroViet ២០២៤ ដែលមានស្តង់ចំនួន ២៥០ តាំងបង្ហាញ និងណែនាំផលិតផលកសិកម្មជាច្រើនប្រភេទ ផលិតផល OCOP (កម្មវិធីឃុំមួយផលិត ផលមួយ) ផលិតផលប្រចាំតំបន់ និង ផលិតផលកសិកម្ម គ្រឿងម៉ាស៊ីននិងឧបករណ៍គ្រប់ប្រភេទសម្រាប់ផលិតកម្មកសិកម្ម...។ បើយោងតាមគណៈរៀបចំ រហូតមកដល់ពេលនេះ មានអង្គភាពក្នុងស្រុក និងបរទេសជិត ១០០ អង្គភាពបានទទួលការចុះឈ្មោះឲ្យចូលរួម។ ជាពិសេស ស្តង់ទំនិញរបស់សហគ្រាសអន្តរជាតិ (៩៩ ស្តង់) មកពីប្រទេសនិងដែនដីជាច្រើនដូចជា៖ ចិន តៃវ៉ាន់ (ចិន) ម៉ុងហ្គោលី កូរ៉េខាងត្បូង អូស្ត្រាលី រុស្សី...។ ក្នុងក្របខណ្ឌពិព័រណ៍នេះក៏ប្រព្រឹត្តទៅ វេទិកាផ្សព្វផ្សាយផលិតផលកសិកម្មវៀតណាម-ម៉ុងហ្គោលី; សន្និសីទធុរកិច្ចវៀតណាម-ចិន; ពិធីសម្ពោធស្តង់ផលិតផលកសិកម្មវៀតណាមនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក និងបណ្តាញសង្គមចិន ផងដែរ៕ ង៉ុក អាញ់