|
ផ្សារណាត់កសិផល សិប្បកម្មវៀតណាម |
(VOV)_ក្នុងក្របខ័ណ្ឌ សន្និសីទរដ្ឋមន្ត្រី សហករណ៍តំបន់អាស៊ី-ប៉ាស៊ីហ្វីក លើកទី១០ កំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ នាយប់ថ្ងៃទី១៨មេសា បានប្រព្រឹត្តទៅផ្សារណាត់កសិផល សិប្បកម្មរបស់បណ្ដាសហករណ៍ សម្ព័ន្ធសហករណ៍និងសហគ្រាសវៀតណាម លើកទី១។ ផ្សារណាត់លើកនេះមានស្តង់ទំនិញជាង៣២០ ដោយមានមុខទំនិញកសិផល សិប្បកម្មវិចិត្រសិល្បះចំនួនរាប់ពាន់ប្រភេទ។លោក Pham Anh Tuan ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសហករណ៍ប្រើប្រាស់កសិផលសុវត្ថិភាពវៀតណាម (UCA) បានចាត់ទុកថា៖
“ ផ្សារណាត់លើកនេះជាឱកាសមួយដើម្បីសហករណ៍និង UCA ស្វែងរកដំណើការផលិត កម្ម កសាងពាណិជ្ជសញ្ញាផលិតផលល្អបំផុត។ ពិសេស តាមរយៈសង្វាក់តភ្ជាប់នេះ បណ្ដាផលិតផលសុវត្ថិ ភាពបានបញ្ជូនដល់ដៃអ្នកប្រើប្រាស់ប្រកបដោយល្អ លឿនបំផុត ជិតបំផុត និងធានាល្អបំផុត។”
ផ្សារណាត់លើកនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២១មេសានៅទីក្រុងហាណូយ។