ផ្សព្វផ្សាយសូត្រ ព្រែ និងចរបាប់វៀតណាម

Chia sẻ
(VOVWORLD) -ពិព័រណ៍នេះរៀបចំឡើងដោយក្រុមបេសកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ។
ផ្សព្វផ្សាយសូត្រ ព្រែ និងចរបាប់វៀតណាម - ảnh 1ពិព័រណ៍សូត្រ ព្រែ និងចរបាប់វៀតណាម

នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅក្នុងសម័យប្រជុំលើកទី ៥៩ នៃមហាសន្និបាត បណ្ដាប្រទេសជាសមាជិកនៃអង្គការ កម្មសិទ្ធិបញ្ញាពិភពលោក (WIPO)នោះ ការតាំងពិព័រណ៍សូត្រ ព្រែ និងចរបាប់វៀតណាមបានប្រព្រឹត្តិទៅនៅទីស្នាក់ការ WIPO ចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ដល់ថ្ងៃទី ៩ ខែតុលា។ ពិព័រណ៍នេះរៀបចំឡើងដោយក្រុមបេសកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ។

មុននេះកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់ Vietmode បានឧទ្ទេសនាមអំពីក្រណាត់ចរចាប់ និង សូត្រវៀតណាមក្នុងឱកាសរំលឹកខួបលឹកទី ៧៤ នៃទិវាបុណ្យជាតិវៀតណាមណាម ក៏ត្រូវបាន ក្រុមបេសកម្មវៀតណាមរៀបចំឡើងនៅ ទីស្នាក់ការ WIPO ផងដែរ៕

ប្រតិកម្មទៅវិញ