គណៈប្រតិភូវៀតណាមចូលរួមសន្និសីទ។ (រូបថត៖ Bnews/TTXVN) |
នារសៀលថ្ងៃទី២២ កញ្ញា នៅទីក្រុងហាណូយ នាយកដ្ឋានពន្លឿន ពាណិជ្ជកម្មចំណុះក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានសហ ការជាមួយបណ្ដាសភាពាណិជ្ជកម្មវៀតណាមប្រចាំនៅឯបរទេសនិងទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិអាមេរិក (USAID) រៀបចំ “សន្និសីទពាណិជ្ជកម្មអន្តរ ជាតិតាម អនឡាញអំពីកសិផលនិងចំណីអាហារវៀតណាមឆ្នាំ២០២០”។ សន្និសីទប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៥ កញ្ញា សំដៅផ្សព្វផ្សាយ យ៉ាងទូលំទូលាយអំពីសក្ដានុភាព ឧត្តមភាពក្នុងការនាំចេញទំនិញ កសិផល ចំណីអាហារវៀតណាម ហើយតភ្ជាប់សហគ្រាសផលិតកម្ម សហ គ្រាសនាំចេញខ្នាតតូចនិងមធ្យមរបស់វៀតណាមជាមួយដៃគូធុរកិច្ចនានា ក្នុងការធ្វើអាជីវកម្ម នាំចូល ចែកចាយ បោះដុំនិងលក់ រាយនៅទីផ្សារបរទេស។ សន្និសីទនេះទាក់ទាញការចូលរួមរបស់សហ គ្រាសបរទេសមកពីទីផ្សារនាំចេញចំនួន២៨របស់វៀតណាមដូចជា ឥណ្ឌា កូរ៉េខាង ត្បូង សឹង្ហបុរី ជប៉ុន អង់គ្លេស អាល្លឺម៉ង់ និងអាមេរិកជាដើម។ ថ្លែងនៅសន្និ សីទនេះ លោក Vu Ba Phu ប្រធាននាយកដ្ឋានពន្លឿនពាណិជ្ជកម្មបាន អះអាងថា វៀតណាមជាទីផ្សារដ៏ល្អឥតខ្ចោះចំពោះវិនិយោគិនបរទេស ដោយមានប្រភពផ្គត់ផ្គង់កសិផល ចំណីអាហារយ៉ាងសម្បូរបែប ប្រកប ដោយគុណភាពល្អ ហើយសមស្របនឹងតម្រូវការប្រើប្រាស់ផ្សេងគ្នាជាច្រើន នៃទីផ្សារអន្តរជាតិ៕