ផ្សព្វផ្សាយម្ហូបអាហារនិងវប្បធម៌វៀតណាមនៅព្រឹត្តិការណ៍ខែ​ហ្វ្រ​ង់​កូ​ហ្វូ​នីនៅប្រទេសម៉ាឡេស៊ី

Chia sẻ
(VOVWORLD) - វៀតណាម និងប្រទេសចំនួន ៩ ផ្សេងទៀត ដែលតំណាងឱ្យប្រទេសជាសមាជិក និងអ្នកសង្កេតការណ៍នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) មានសកម្មភាពផ្សព្វផ្សាយអំពីម្ហូបអាហារ និងវប្បធម៌ក្នុងព្រឹត្តិការណ៍ខែហ្វ្រង់កូហ្វូនីប្រចាំឆ្នាំនៅម៉ាឡេស៊ី។
ផ្សព្វផ្សាយម្ហូបអាហារនិងវប្បធម៌វៀតណាមនៅព្រឹត្តិការណ៍ខែ​ហ្វ្រ​ង់​កូ​ហ្វូ​នីនៅប្រទេសម៉ាឡេស៊ី - ảnh 1រូបភាព៖ TTXVN

ព្រឹត្តិការណ៍នេះបានបើកចាប់ថ្ងៃទី ១០ ខែមីនា ក្នុងបរិវេណផ្សារទំនើបមួយក្នុងរដ្ឋធានីគូឡាឡាំពួ។ ចូលរួមព្រឹត្តិការណ៍នេះ ស្តង់របស់វៀតណាមបានឧទ្ទេសនាមដល់មិត្តអន្តរជាតិនូវមុខម្ហូបប្រពៃណីវៀតណាមជាច្រើនមុខ ដែលមិត្តអន្តរជាតិបានស្គាល់ ដូចជា ណែម និងគួងជាដើម... រួមទាំងមុខទំនិញកសិផលល្បីឈ្មោះមួយចំនួនទៀត ដូចជា គ្រាប់ស្វាយចន្ទី  ម្រេច, នុំបញ្ចុកស្ងួត, Pho ស្ងួត...។ កម្មវិធីរាំខ្លុយរបស់ក្រុមរបាំគូឡាឡាំពួ ដែលសំដែងដោយយុវជនវៀតណាម ដែលកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ី បានធ្វើឲ្យមិត្តភ័ក្តិអន្តរជាតិចាប់អារម្មណ៍ជាមួយនឹងចង្វាក់ភ្លេងដ៏ពិសេស និងទាក់ទាញភ្នែកខ្លាំងណាស់។

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ ភារធារីអ៊ុយក្រែនប្រចាំប្រទេសម៉ាឡេស៊ី លោក Denys Mykhailyuk បានបញ្ជាក់ថា សកម្មភាពរបស់ OIF នេះមានគោលបំណងបង្ហាញពីសាមគ្គីភាពជាវិជ្ជមានរវាងសមាជិកចំនួន ៥៤  សមាជិកសហការី ៧   និងអ្នកសង្កេតការណ៍ចំនួន ២៧   ដោយមានវាគ្មិននិយាយភាសាបារាំងចំនួន ៣២១ លាននាក់៕

ប្រតិកម្មទៅវិញ