|
តំណាងចូលរួមវេទិការ (រូបថតៈ Vietnam+) |
(VOVworld)-ក្នុងក្របខ័ណ្ឌនៃវេទិការ Francophone សកលលោកលើកទី២នៅ ក្រុង
Liege របស់បែលហ្សីក នាថ្ងៃទី២១កក្កដា គណៈប្រតិភូវៀតណាមបានរៀប ចំ
សិក្ខាសាលាផ្សព្វផ្សាយទេសចរណ៍ Da Nang ក្រោមប្រធានបទ “ទីមកដល់ របស់
Francophone ” និងបង្ហាញផលិតផលទេសចរណ៍ជាភាសាបារាំង។ ផលិត ផលដែល
បានឧទ្ទេសនាមជាមួយទស្សនិជនបែលហ្សីក រួមមានព័ត៌មានអំពីទេស ចរណ៍ ខិត្ត
ប័ណ្ណ គណនីហ្វេសប៊ុក សម្រាប់ជួយភ្ញៀវទេសចរណ៍ស្វែងរកទីតាំង ទេសចរណ៍នៅ
ក្រុងសមុទ្រ Da Nang ក៏ដូចជាមុខម្ហូបប្រពៃណី និងពិធីបុណ្យ ផ្សេងៗនៅក្រុងនេះ។ ទន្ទឹមជាមួយគ្នានោះ គំរោងការណ៍នេះ ក៏បានរួមចំណែក ជម្រុញការសិក្សាភាសា
បារាំងដោយបង្កើតទំនាក់ទំនងរវាងសិស្សានុសិស្ស ជាមួយសហគមន៍ Francophone
ផងដែរ៕