ផ្សព្វផ្សាយឈុតតែមរំលឹកខួបលើកទី៥០នៃយុទ្ធនាការវាយសម្រុកនិងក្រោកឈរឡើងនិទាឃរដូវឆ្នាំវក សំរឹទ្ធស័ក

Chia sẻ
(VOVWORLD) -នារសៀលថ្ងៃទី៨ខែកុម្ភៈ នៅទីក្រុងហាណូយ អគ្គក្រុមហ៊ុនប្រៃសណីយ៍ វៀតណាម បានផ្សព្វផ្សាយជាសាធារណៈ ឈុតតែមពិសេស សំដៅ “រំលឹកខួបលើកទី ៥០នៃ យុទ្ធនាការវាយសម្រុកទូទៅនិងក្រោកឈរឡើងនិទាឃរដូវឆ្នាំវក សំរឹទ្ធស័ក ១៩៦៨”។ 
ផ្សព្វផ្សាយឈុតតែមរំលឹកខួបលើកទី៥០នៃយុទ្ធនាការវាយសម្រុកនិងក្រោកឈរឡើងនិទាឃរដូវឆ្នាំវក សំរឹទ្ធស័ក - ảnh 1 ទិដ្ឋភាពនៃពិធី

រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ លោក Truong Minh Tuan បានអញ្ជើញចុះហត្ថ លេខានិងបោះត្រាលើគំរូតែមថ្មីផងដែរ។

        ឈុតតែមនេះត្រូវបានវិចិត្រករស្តែងឡើងតាមរយៈ ភាសាគំនូរពិសេសដែល លើកតម្កើងជនរួមជាតិភាគខាងត្បូងដ៏អង់អាចក្លាហាន។ ក៏ដោយសារភាពអង់អាចក្លាហាននោះ បានជាកងទ័ពនិងប្រជាជន ភាគខាងត្បូងវៀតណាមបានតស៊ូប្រយុទ្ធ ក្នុងយុទ្ធនាការវាយសម្រុកទូទៅនិងក្រោកឈរឡើងនានិទាឃរដូវ ឆ្នាំវក សំរឹទ្ធស័ក ១៩៦៨ផង ដែរ។

        ឈុតតែមនេះរចនាឡើងដោយវិចិត្រករ Tran The Vinh ដែលមានតម្លៃ ៣ពាន់ ដុង៕

ប្រតិកម្មទៅវិញ