ផ្សព្វផ្សាយការសិក្សាស្រាវជ្រាវស្ដីពីការគ្រប់គ្រង ពលករចំណាកស្រុកនៅក្នុងអាស៊ាន

Chia sẻ
(VOVWORLD) - របាយការណ៍ស្រាវជ្រាវនេះបានផ្តល់នូវផ្ទាំងគំនូររួមស្ដីពីច្បាប់ និងបទប្បញ្ញត្តិស្តីពីពលករចំណាកស្រុកនៅក្នុងបណ្តាប្រទេសអាស៊ាន ក៏ដូចជាបញ្ហាប្រឈមទូទៅនៅក្នុងតំបន់។
ផ្សព្វផ្សាយការសិក្សាស្រាវជ្រាវស្ដីពីការគ្រប់គ្រង  ពលករចំណាកស្រុកនៅក្នុងអាស៊ាន - ảnh 1ផ្សព្វផ្សាយការសិក្សាស្រាវជ្រាវស្ដីពីការគ្រប់គ្រង  ពលករចំណាកស្រុកនៅក្នុងអាស៊ាន (រូបថត៖ Molisa)

វេទិកាសន្ទនាជាន់ខ្ពស់ស្ដីពីពលករចំណាកស្រុកនិងពិធីផ្សព្វផ្សាយការសិក្សាស្រាវជ្រាវប្រៀបធៀបស្ដីពីការគ្រប់គ្រងពលករចំណាកស្រុកក្នុងអាស៊ានដែលរៀបចំឡើងដោយក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមនាថ្ងៃទី ២០ ខែមេសាតាមអនឡាញដោយមានការគាំទ្រពី លេខាធិការដ្ឋាននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងការិយាល័យសន្ទនានៃសហភាពអឺរ៉ុប (EU) -ASEAN ។ ដោយមានគោលដៅយកមនុស្សជាមជ្ឈភាពនៃការអភិវឌ្ឍនោះ វៀតណាមបានជ្រើសរើសការអនុវត្ត“ ការសិក្សាស្រាវជ្រាវប្រៀបធៀបច្បាប់និងគោលនយោបាយទាក់ទងនឹងការគ្រប់គ្រងពលករចំណាកស្រុកនៅអាស៊ាន” ក្នុងឆ្នាំប្រធានអាស៊ាន ២០២០។ របាយការណ៍ស្រាវជ្រាវនេះបានផ្តល់នូវផ្ទាំងគំនូររួមស្ដីពីច្បាប់ និងបទប្បញ្ញត្តិស្តីពីពលករចំណាកស្រុកនៅក្នុងបណ្តាប្រទេសអាស៊ាន ក៏ដូចជាបញ្ហាប្រឈមទូទៅនៅក្នុងតំបន់។ របាយការណ៍នេះនឹងបើកសកម្មភាពសហប្រតិបត្តិការដែលមានសក្តានុពលដើម្បីលើកកម្ពស់ការគ្រប់គ្រងពលករចំណាកស្រុកនៅក្នុងអាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ