ផ្លាស់ប្តូរវិស័យកសិកម្មរបស់វៀតណាមឆ្ពោះទៅរកភាពទំនើបនិងនិរន្តរភាព ដែលភ្ជាប់ជាមួយនឹងដំណើរការឧស្សាហូបនីយកម្មនិងទំនើបកម្មរបស់ប្រទេសជាតិ

Chia sẻ
(VOVWORLD) - សិក្ខាសាលាក៏បានដាក់ចេញនូវដំណោះស្រាយដែលត្រូវអនុវត្តន៍នាពេលខាងមុខ ដើម្បីមានភាពលោតផ្លោះ និងការបោះជំហានកាន់តែរឹងមាំក្នុងវិស័យកសិកម្ម កសិករ និងតំបន់ជនបទ។ 
ផ្លាស់ប្តូរវិស័យកសិកម្មរបស់វៀតណាមឆ្ពោះទៅរកភាពទំនើបនិងនិរន្តរភាព ដែលភ្ជាប់ជាមួយនឹងដំណើរការឧស្សាហូបនីយកម្មនិងទំនើបកម្មរបស់ប្រទេសជាតិ - ảnh 1ដំណោះស្រាយជាច្រើនពីការបុកសរុបសេចក្តីសម្រេចចិត្តលេខ ២៦ នឹងត្រូវបានបញ្ចូលទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្ម និងជនបទ  (រូបថត៖ VGP/Do Huong)

នារសៀលថ្ងៃទី ១២ វិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានសម្របសម្រួលជាមួយគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិមដើម្បីរៀបចំសិក្ខាសាលាស្តីពី “កំណត់ទិសដៅផ្លាស់ប្តូរផ្នែកកសិកម្មវៀតណាមឆ្ពោះទៅភាពទំនើបនិងនិរន្តរភាពរួមជាមួយនឹងដំណើរការឧស្សាហកម្ម ទំនើបកម្មប្រទេសជាតិ”។

របាយការណ៍វិទ្យាសាស្ត្រចំនួន ៥ និងមតិជាច្រើននៅក្នុងសិក្ខាសាលាបានផ្តោតទៅលើការបញ្ជាក់ ពីមូលដ្ឋានទ្រឹស្តីនិងអត្ថន័យនៃទស្សនៈ ដំណោះស្រាយ និងគោលនយោបាយ ដើម្បីលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការអនុវត្តគោលការណ៍ណែនាំ គោលនយោបាយ និងច្បាប់ស្តីពីការផ្លាស់ប្តូរកសិកម្មឆ្ពោះទៅរកភាពទំនើប និងនិរន្តរភាព។ សិក្ខាសាលាក៏បានដាក់ចេញនូវដំណោះស្រាយដែលត្រូវអនុវត្តន៍នាពេលខាងមុខ ដើម្បីមានភាពលោតផ្លោះ និងការបោះជំហានកាន់តែរឹងមាំក្នុងវិស័យកសិកម្ម កសិករ និងតំបន់ជនបទ។ លោក Nguyen Duy Hung អនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិមបានឲ្យដឹងថា៖

“ក្រុមដំណោះស្រាយជាច្រើនត្រូវបានដាក់ចេញ  ពីការអភិវឌ្ឍស្ថាប័ន; ការលើកកម្ពស់ការយល់ដឹង; កម្មវិធីបច្ចេកវិទ្យា; ការផ្លាស់ប្តូរឌីជីថលនិងកិច្ចការដែលមិនអាចខ្វះបានគឺការបង្កើនការវិនិយោគរបស់រដ្ឋនិងកៀរគរប្រភពធនធានសង្គមទាំងអស់ ដើម្បីចូលរួមក្នុងការអភិវឌ្ឍកសិកម្ម កសិករ និងតំបន់ជនបទ។ យើងកំពុងនិយាយដល់វិស័យកសិកម្មអេកូឡូស៊ី ជនបទទំនើប កសិករទំនើបគឺត្រូវគណនាដើម្បីអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថលត្រូវបានចាត់ទុកថាជាចំណុចលោតផ្លោះមួយសម្រាប់យើងដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្មវៀតណាម”៕

 

ប្រតិកម្មទៅវិញ