អនុប្រធានគណៈកម្មាធិការកិច្ចការទទួលបន្ទុកបញ្ហាសង្គមនានានៃរដ្ឋសភា លោក Bui Sy Loi (កណ្តាល) (រូបថត៖ TTXVN) |
នៅក្នុងសិក្ខាសាលានេះ អនុប្រធានគណៈកម្មាធិការកិច្ចការទទួលបន្ទុកបញ្ហាសង្គមនានានៃរដ្ឋសភា លោក Bui Sy Loi បានឲ្យដឹងថាធនធានមនុស្សខ្ពស់គឺជាធនធានមនុស្សដែលមានបញ្ញា បុគ្គលិកលក្ខណៈ មានថ្វីដៃនិង មានសមត្ថភាពលេចធ្លោ និងមានភាពជាក់ស្តែង ដើម្បីបំពេញភារកិច្ចប្រកបដោយជោគជ័យ។
ទន្ទឹមនឹងនេះ លោក Bui Sy Loi ក៏បន្តទៀតថា ក្នុងដំណើរការសមាហរណកម្ម រួមជាមួយការចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺទាមទារឱ្យពលករ វៀតណាមត្រូវមានគុណភាព ដើម្បីឆ្លើយតបនឹងម្រូវការទីផ្សារ។
ដើម្បីធ្វើបានចំណុចនេះ លោក Bui Sy Loi បានឲ្យដឹងថាចាំបាច់ត្រូវមានវិធីវាយតម្លៃសមស្របនឹងតម្រូវការទីផ្សារពលករនៅសម័យកាលនីមួយៗផងដែរ៕