ផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លាក្នុងការងាររណសិរ្ស

Chia sẻ
(VOVWORLD) -ប្រតិភូជាច្រើនរូបបានវាយតម្លៃថា មហាសន្និបាតគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់ប្រទេសជាតិ ហើយសម្ដែងក្ដីជឿជាក់ថាការងាររណសិរ្សនៅអាណត្តិខាងមុខបន្តមានការផ្លាស់ប្ដូរថ្មីជាច្រើន រួមចំណែកជាវិជ្ជមានជាច្រើនថែមទៀតទៅក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។
ផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លាក្នុងការងាររណសិរ្ស - ảnh 1 ហាសន្និបាតរណសិរ្សមាតុភូមិវៀតណាមលើកទី ៩ 

នៅខាងក្រៅមហាសន្និបាតរណសិរ្សមាតុភូមិវៀតណាមលើកទី ៩ នាព្រឹកថ្ងៃទី ១៩ ខែកញ្ញា បណ្ដាប្រតិភូសង្ឃឹមថា ក្នុងអាណត្តិនេះនឹងមានកម្មវិធីជាក់ស្តែងជាច្រើន និងមានការផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លាក្នុងការងាររណសិរ្ស។ ប្រតិភូជាច្រើនរូបបានវាយតម្លៃថា មហាសន្និបាតគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់ប្រទេសជាតិ ហើយសម្ដែងក្ដីជឿជាក់ថាការងាររណសិរ្សនៅអាណត្តិខាងមុខបន្តមានការផ្លាស់ប្ដូរថ្មីជាច្រើន រួមចំណែកជាវិជ្ជមានជាច្រើនថែមទៀតទៅក្នុងបុព្វហេតុកសាង និងអភិ វឌ្ឍន៍ប្រទេសជាតិ។

ព្រះតេជគុណ Chau Pros អនុប្រធានគណៈអភិបាលសមាគមព្រះពុទ្ធសាសនាខេត្ត An Giang មានពុទ្ធដីការថា៖ “មហាសន្និបាតមានសារៈសំខាន់ណាស់ អ្នកមុខអ្នកការសង្ឃឹមថា បក្ស និងរដ្ឋយកចិត្តទុកដាក់ដល់បណ្ដាជនជាតិ សាសនា អោយមានការរីកចម្រើនជាជំហាន ៗ ទាំងជីវភាពរស់នៅខាងសំភារៈ និងស្មារតីរបស់ជនរួមជាតិ។ ព្រមទាំង យកចិត្តទុកដាក់ ជួយឧបត្ថម្ភក្នុងការអនុវត្តន៍គោលមាគ៌ារបស់បក្ស រដ្ឋ ដល់ជនជាតិភាគតិចផងដែរ”។

ដើម្បីការងាររណសិរ្សបន្តរួមវិភាគទានដ៏សំនាន់ទៅក្នុងការថែទាំជីវភាពរស់នៅដល់ប្រជាជន អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម រក្សាការពារជាតិ និងសន្តិសុខយ៉ាងរឹងមាំនោះ លោកស្រី Y M-G- Linh Nie សមាជិការគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Dac Nong បានលើកមតិថា៖ “ខ្ញុំមានកិត្តិយសណាស់ដោយបានចូលរួមមហាសន្និបាតលើកនេះ។ ខ្ញុំសង្ឃឹមថា មហាសន្និបាតនឹងពង្រីកថែមទៀតនូវស្មារតីសាមគ្គីគ្នាយ៉ាងស្អិតរមួត ដើម្បីប្រទេសទាំងមូលអាចសម្រេចបានរាល់ភារកិច្ច។ ទន្ទឹមនឹងនេះ ខ្ញុំចង់សិក្សារៀនសូត្របទពិសោធន៍ជាច្រើនក្នុងការងាររណសិរ្ស”៕

ប្រតិកម្មទៅវិញ