ផ្លូវរូងក្រោមដី Cu Chi កំពុងបំពេញ​បែបបទ​ដាក់ជូនអង្គការ UNESCO ដើម្បីក្លាយជាបេតិកភណ្ឌពិភពលោក

Chia sẻ
(VOVWORLD) - ក្រៅពីអត្ថន័យប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏ធំធេង រហូតមកដល់ពេលនេះ ផ្លូវរូងក្រោមដីគឺជាកន្លែងគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។ ផ្លូវរូងក្រោមដី Cu Chi ត្រូវបានចាត់ថ្នាក់ជាកេរ្តិ៍ដំណែលជាតិពិសេសក្នុងឆ្នាំ ២០១៥។ 

មន្ទីរវប្បធម៌និងកីឡាទីក្រុងហូជីមិញទើបបានផ្ញើសេចក្តីវាយការណ៍ជូនគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ស្តីពីការបំពេញរបាយការណ៍សង្ខេបផ្លូវរូងក្រោមដី Cu Chi និងពន្យល់ខ្លឹមសារមួយចំនួនទៅក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ អំពីការដាក់ជូនអង្គការវិទ្យាសាស្ត្រ អប់រំ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ដើម្បីដាក់កេរ្តិ៍ដំណែលនេះ ទៅក្នុងបញ្ជីត្រៀមរៀបចំសំណុំឯកសារបេតិកភណ្ឌពិភពលោក។

ផ្លូវរូងក្រោមដី Cu Chi កំពុងបំពេញ​បែបបទ​ដាក់ជូនអង្គការ UNESCO ដើម្បីក្លាយជាបេតិកភណ្ឌពិភពលោក - ảnh 1ផ្លូវរូងក្រោមដី Cu Chi ។ រូបថត៖ Le Minh/VNP

ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ កំពុងរង់ចាំការវាយតម្លៃដោយឯកភាពរបស់ស្ថាប័នពាក់ព័ន្ធ ដើម្បីរាយការណ៍ជូននាយករដ្ឋមន្រ្តី ធ្វើការពិនិត្យនិងអនុញ្ញាតឱ្យក្រសួងសម្របសម្រួលជាមួយគណៈកម្មាធិការជាតិ UNESCO វៀតណាម ចុះបញ្ជីជាមួយមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក UNESCO ដើម្បីដាក់បញ្ចូលផ្លូវរូងក្រោមដី Cu Chi ទៅក្នុងបញ្ជីត្រៀមរៀបចំសំណុំឯកសារបេតិកភណ្ឌពិភពលោក។

មានទីតាំងស្ថិតនៅចម្ងាយប្រហែល ៧០ គីឡូម៉ែត្រពីមជ្ឈមណ្ឌលទីក្រុងហូជីមិញប៉ែកខាងពាយព្យ ផ្លូវរូងក្រោមដី Cu Chi ត្រូវបានគេស្គាល់ថាជាកេរ្តិ៍ដំណែលពិសេស ជាមួយប្រព័ន្ធផ្លូវរូងក្រោមដីដ៏ស្មុគស្មាញដោយមានប្រវែង ២៥០ គីឡូម៉ែត្រ។ ក្រៅពីអត្ថន័យប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏ធំធេង រហូតមកដល់ពេលនេះ ផ្លូវរូងក្រោមដីគឺជាកន្លែងគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។ ផ្លូវរូងក្រោមដី Cu Chi ត្រូវបានចាត់ថ្នាក់ជាកេរ្តិ៍ដំណែលជាតិពិសេសក្នុងឆ្នាំ ២០១៥ ៕

ប្រតិកម្មទៅវិញ