ផលិតផលវិសេសវិសាល​​របស់​វៀតណាម ក្នុងពិធីបុណ្យវប្បធម៌ចម្រុះពណ៌នៅទីក្រុង Prague

Chia sẻ
(VOVWORLD) - នៅថ្ងៃទី ២៧ ខែសីហា ពិធីបុណ្យវប្បធម៌ចម្រុះពណ៌ឆ្នាំ ២០២២ ត្រូវបានប្រព្រឹត្តិទៅនៅទីក្រុង Prague សាធារណៈរដ្ឋឆែក។ ពិធីបុណ្យជាព្រឹត្តិការណ៍ប្រចាំឆ្នាំ សំដៅបង្កើនការផ្លាស់ប្តូរវប្បធម៌ មិត្តភាព និងភាពស្អិតរមួតរវាងសហគមន៍បណ្តាជនជាតិដែលរស់នៅសាធារណរដ្ឋឆេក រួមទាំងសហគមន៍ជនវៀតណាមផងដែរ។
ផលិតផលវិសេសវិសាល​​របស់​វៀតណាម ក្នុងពិធីបុណ្យវប្បធម៌ចម្រុះពណ៌នៅទីក្រុង Prague - ảnh 1ស្តង់ទំនិញវៀតណាម  ក្នុងពិធីបុណ្យ។ រូបថត៖ Hai Dang

ពិធីបុណ្យនេះ មានស្តង់ទំនិញជាង ៣០ ដែលតំណាងឱ្យវប្បធម៌ និងមុខម្ហូបរបស់ប្រទេសផ្សេងៗគ្នា។ ចូលរួមក្នុងព្រឹត្តិការណ៍នេះ ស្តង់ទំនិញវៀតណាមដែលត្រូវបានស្ថានទូតវៀតណាម សហការជាមួយអង្គភាពអាជីវកម្មវៀតណាមនៅសាធារណរដ្ឋឆែក បាននាំមកនូវពណ៌ចម្រុះដ៏វិសេសវិសាល។ មុខម្ហូបប្រពៃណីវៀតណាម និងផលិតផលពិសេសជាច្រើនដូចជា មួកដួន កាហ្វេ បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកមកទស្សនាយ៉ាងច្រើនកុះករ។

ក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ ការសម្តែងវប្បធម៌ពិសេសជាច្រើនតំណាងឱ្យទ្វីបនានាក៏ត្រូវបានឧទ្ទេសនាមដល់សាធារណជនផងដែរ៕

 

ប្រតិកម្មទៅវិញ