ផលិតផលវៀតណាមមានចំណែកទីផ្សារជាច្រើនក្នុងវិស័យវាយនភ័ណ្ឌពិភពលោក

Chia sẻ
(VOVWORLD) -  កាសែត The Daily Star របស់ប្រទេសបង់ក្លាដែស នាពេលថ្មីៗនេះបានចុះផ្សាយអត្ថបទសរសេរមួយដោយបង្ហាញពីកត្តាជាមូលដ្ឋាន ដែលបង្កើតជាគុណសម្បត្តិនៃវិស័យវាយនភ័ណ្ឌរបស់វៀតណាម ក្នុងនោះមានពេលវេលាផលិតយ៉ាងខ្លី គុណភាពសាច់ក្រណាត់ល្អ និងការផ្តោតសំខាន់ទៅលើទីផ្សារជាន់ខ្ពស់ទៀតផង។ 
ផលិតផលវៀតណាមមានចំណែកទីផ្សារជាច្រើនក្នុងវិស័យវាយនភ័ណ្ឌពិភពលោក - ảnh 1ផលិតផលិតផលកាត់ដេរនៅក្រុមហ៊ុន Hung Long  (ទីរួមស្រុក My Hao ខេត្ត Hung Yen) (រូបថត៖ VNA)

ប្រការនេះមិនត្រឹមតែជួយ វៀតណាម ឈានជើងចូលទីផ្សារ ដែលត្រូវបានគេវាយតម្លៃថា«មានភាពតឹងរឹងក្នុងការទាមទារគុណភាពខ្ពស់» ដូចជាសហភាពអឺរ៉ុប (EU) និងអាមេរិកប៉ុណ្ណោះទេ ថែមទាំងនាំមកនូវចំណូលទឹកប្រាក់ខ្ពស់ថែមទៀតផង។

នាយកស្រាវជ្រាវមជ្ឈមណ្ឌលសន្ទនា គោលនយោបាយបង់ក្លាដែស (CPD) លោក Golam Moazzem បានអះអាងថា៖ ទោះបីជាប្រទេសដើរក្រោយក្នុងការធ្វើអាជីវកម្មកាត់ដេរសម្លៀកបំពាក់ពិភពលោកក៏ដោយ ប៉ុន្តែវៀតណាមបានក្លាយជាប្រទេសមួយ ដែលមានចំណែកទីផ្សារច្រើនបំផុតនៅលើពិភពលោក។ លើសពីនេះទៅទៀត វៀតណាមក៏មានឋានៈល្អ និងជាប់ចំណាត់ថ្នាក់ខ្ពស់បង្គួរក្នុងបញ្ជីសន្ទស្សន៍បរិយាកាសអាជីវកម្ម ដែលចេញផ្សាយដោយធនាគារពិភពលោក (WB) ជាពិសេស វៀតណាមគឺជាប្រទេសមួយនៅតំបន់អាស៊ីអាគ្នេយ៍មានទំនោរឆ្ពោះទៅការគោរពតាមបទប្បញ្ញត្តិ និងបទដ្ឋានស្តីពីសិទ្ធិមនុស្ស និងការការពារ    បរិស្ថានផងដែរ៕

ប្រតិកម្មទៅវិញ