តំណាងវៀតណាមទទួលពានរង្វាន់តែពិភពលោក (រូបថតៈ vov.vn) |
ផលិតផលទាំងអស់នេះសុទ្ធតែបានទទួលជ័យលាភី AVPA ក្នុងនោះតែខៀវ Rizote Thai Nguyen ទទួលបានរង្វាន់ប្រាក់ តែខ្មៅ Carosa Tay Con Linh ទទួលបានពានរង្វាន់សំរឹទ្ធ។
ផលិតផលតែរបស់វៀតណាមសុទ្ធតែទទួលបានការវាយតម្លៃខ្ពស់ពីជំនាញការអន្តរជាតិ។ លោកស្រី Barbara Dufrene អតីតលេខាធិការគណៈកម្មការតែនៃសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការវាយតម្លៃគុណភាពតែនាំចូលអឺរ៉ុប បានលើកមតិថា៖
“ខ្ញុំគិតថា វៀតណាមមានប្រភពតែធំធេងណាស់ហើយផ្នែកមួយក្នុងនោះគឺសម្រាប់នាំចេញ។ វៀតណាមមានគោលគំនិតល្អជាច្រើនក្នុងការផ្សព្វផ្សាយតម្លៃផលិតផលតែមានគុណភាពខ្ពស់។ ភាគខាងជើងវៀតណាមដែលយើងខ្ញុំហៅថាជាតំបន់សុវណ្ណភូមិ ជាប្រភពរបស់តែ។ នៅទីនេះគឺមានផលិតផលតែមានគុណភាពជាច្រើន ហើយផលិតផលនេះពេលនាំចូលអឺរ៉ុបទទួលបានការវាយតម្លៃខ្ពស់”៕