ផលិតផល OCOP ទាក់ទាញអតិថិជនក្នុងឱកាសបុណ្យតេត

Chia sẻ
(VOVWORLD) - មានផលិតផលប្រពៃណីនិងផលិតផលប្រចាំតំបន់ជាច្រើនរបស់ខេត្ត Quang Ngai បានទាក់ទាញភ្ញៀវទេសចរក្នុងឱកាសបុណ្យតេតវៀតណាម។ 
ផលិតផល OCOP ទាក់ទាញអតិថិជនក្នុងឱកាសបុណ្យតេត - ảnh 1ផលិតផល OCOP ទាក់ទាញអតិថិជនក្នុងឱកាសបុណ្យតេត (រូបថត៖ VOV)

ជាពិសេសផលិតផលនៃកម្មវិធី “ឃុំមួយ - ផលិតផលមួយ” - OCOP បានទាក់ទាញអតិថិជននិងបង្កើនការលក់ចេញកាន់តែច្រើនឡើងផងដែរ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ការទិញទំនិញនៅតាមផ្សារប្រពៃណីនិងផ្សារទំនើបនៅខេត្ត Quang Ngai ចាប់ផ្តើមកើនឡើងបើប្រៀបធៀបនឹងថ្ងៃធម្មតា។ ក្រៅពីទំនិញសំខាន់ៗដែលមានការលក់ចេញខ្ពស់ក្នុងឱកាសបុណ្យតេត អតិថិជននៅខេត្ត Quang Ngai ក៏ផ្តោត ការយកចិត្តទុកដាក់ដល់ទំនិញប្រចាំតំបន់ និងផលិតផលប្រពៃណីទៀតផង។

លោក Do Tien Dat អនុប្រធានមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មរបស់ខេត្ត Quang Ngai បានមានប្រសាសន៍ថា នាពេលខាងមុខនេះ វិស័យឧស្សាហកម្មនិងកសិកម្មខេត្តន នឹងពង្រឹងនិងពង្រីកការតភ្ជាប់ ព្រមទាំងជួយគាំទ្រដល់អង្គភាពអាជីវកម្ម និងមូលដ្ឋានផលិតកម្ម ដើម្បីផ្សព្វផ្សាយផលិតផល និងជម្រុញពាណិជ្ជកម្ម ក៏ដូចជាស្វែងរកឱកាសពង្រីកទីផ្សារផងដែរ៕

ប្រតិកម្មទៅវិញ