ផ្នែកអប់រំវៀតណាមបន្តម្ចាស់ការចាត់វិធានការទប់ទល់នឹងជំងឺរាតត្បាត Covid-19

Chia sẻ
(VOVWORLD) - នៅល្ងាចថ្ងៃទី ១៦ ខែមីនាលោក Phung Xuan Nha រដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមបានដឹកនាំកិច្ចប្រជុំនៃគណកម្មការទទួលបន្ទុកការបង្ការ និងទប់ស្កាត់ ជំងឺ Covid-19 របស់ក្រសួងអប់រំនិងបណ្តុះបណ្តាល។
ផ្នែកអប់រំវៀតណាមបន្តម្ចាស់ការចាត់វិធានការទប់ទល់នឹងជំងឺរាតត្បាត Covid-19 - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ

នៅចំពោះមុខស្ថានភាពបម្រែបម្រួលដ៏ស្មុគស្មាញនៃ ជំងឺ Covid-19 នោះ លោក Phung Xuan Nha បានស្នើឲ្យផ្នែកអប់រំ បន្តប្រកាន់យ៉ាងខ្ជាប់នូវការណែនាំរបស់ថ្នាក់លើ ព្រមទាំងរួមសហការជាមួយក្រសួង សុខាភិបាល ដើម្បីចាត់វិធានការឲ្យទាន់ពេលវេលាចំពោះបញ្ហាដែលកើតមានឡើង។ ទន្ទឹមនឹងនេះ ស្នើឲ្យអង្គភាពជំនាញនានារបស់ក្រសួង ឆាប់ចេញផ្សាយសេចក្ដីណែនាំលម្អិត ស្ដីពីការបង្រៀនតាមអនឡាញ បង្រៀនតាមទូរទស្សន៍ ដើម្បីខេត្ត ក្រុង គ្រឹះស្ថានអប់រំនានាមានមូលដ្ឋានផ្សព្វផ្សាយដោយព្រមៗគ្នា។

ចំពោះនិស្សិតវៀតណាមដែលកំពុងសិក្សានិងរស់នៅតាមបណ្តាប្រទេសនានាក្នុងតំបន់ដែលមានជំងឺរាតត្បាតនោះ លោករដ្ឋមន្រ្តី Phung Xuan Nha បានប្រគល់ឲ្យនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេសដើម្បីក្ដាប់ជាប់នូវស្ថានភាព បំណងប្រាថ្នា លើកទឹកចិត្ត ក៏ដូចជាណែនាំនិស្សិត ក្នុងករណីចាំបាច់៕

ប្រតិកម្មទៅវិញ