ផ្នែកសុខាភិបាលវៀតណាមលើកកម្ពស់គុណភាពពិនិត្យព្យាបាលជំងឺតាមរយៈប័ណ្ណធានារ៉ាប់រង

Chia sẻ
(VOVWORLD) -នាថ្ងៃទី១កក្កដា ជាថ្ងៃធានារ៉ាប់រងសុខាភិបាល វៀតណាម។ នាពេលកន្លងទៅ ផ្នែកសុខាភិបាលវៀតណាមមានការខិតខំប្រឹងប្រែងជាច្រើន ដើម្បីលើកកម្ពស់គុណភាពពិនិត្យព្យាបាលជំងឺជូនប្រជាជន ជាពិសេសតាមផ្នែកសុខាភិបាលមូលដ្ឋាន។
ផ្នែកសុខាភិបាលវៀតណាមលើកកម្ពស់គុណភាពពិនិត្យព្យាបាលជំងឺតាមរយៈប័ណ្ណធានារ៉ាប់រង - ảnh 1

ផ្នែកសុខាភិបាលវៀតណាមលើកកម្ពស់គុណភាពពិនិត្យព្យាបាលជំងឺតាមរយៈប័ណ្ណធានារ៉ាប់រង

ការធានារ៉ាប់រងសុខាភិបាលនាំមកអត្ថប្រយោជន៍ជាក់ស្តែងជាច្រើនសម្រាប់ប្រជាជន តាមនោះ អាត្រាចំនួនប្រជាជនចូលរួមការធានារ៉ាប់រងសុខាភិបាលកាន់តែកើនឡើង។ យោងតាមស្ថិតិរបស់នាយកដ្ឋានធានារ៉ាប់រងសុខាភិបាល (ក្រសួងសុខាភិបាលវៀតណាម) ទល់នឹងឆ្នាំ ២០១៧ ប្រជាជនជិត៨០លាននាក់បានចូលរួមទិញប័ណ្ណធានារ៉ាប់រងសុខាភិបាល ស្រូបយក ៨៥,៦%នៃចំនួនប្រជាជន។ ក្នុងនោះ ជនក្រីក្រ ជនជាតិភាគតិច កុមារអាយុក្រោម៦ឆ្នាំ និងមុខសញ្ញាគោលនយោបាយសង្គមត្រូវបានរដ្ឋជួយឧបត្ថម្ភទាំងស្រុងការបង់ប្រាក់ធានារ៉ាប់រងសុខាភិបាល។

បច្ចប្បន្ននេះ ក្រសួងសុខាភិបាលបាននិងកំពុងអនុវត្តន៍នូវបច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងការពិនិត្យព្យាបាលជំងឺនិងទូទាត់ការធានារ៉ាប់រងសុខាភិបាលក្នុងផ្នែកទាំងមូល ដោយគោលដៅកែលំអបែបបទរដ្ឋបាល ធានាលក្ខណៈបើកចំហ តម្លាភាពលក្នុងការផ្គត់ផ្គង់និងអនុ វត្តន៍សេវាកម្មសុខាភិបាល រួមចំណែកបង្កើតភាពត្រឹមត្រូវនិងប្រសិទ្ធភាពក្នុងការគ្រប់គ្រងរដ្ឋអំពីធានារ៉ាប់រងសុខាភិបាល៕

ប្រតិកម្មទៅវិញ