ផ្នែករុក្ខកម្មវៀតណាមខិតខំប្រឹងប្រែងសម្រេចបានទំហំនាំចេញចំនួន១០,៥ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០១៩

Chia sẻ
(VOVWORLD) - ឆ្នាំ២០១៨ជាឆ្នាំដំបូងដែលទំហំនាំចេញរុក្ខផលរបស់វៀតណាមសម្រេចបានចំនួន៩,៣ពាន់លានដុល្លាអាមេរិក ពោលគឺកើនជិត១៦%បើធៀបនឹងឆ្នាំ២០១៧។ 

នេះជាបុព្វបទដើម្បីផ្នែកនេះឆ្ពោះទៅរកគោលដៅទទួលបានទំហំនាំចេញចំនួន១០,៥ ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០១៩។

        លោក Nguyen Quoc Tri នាយកនៃអគ្គនាយកដ្ឋានរុក្ខកម្ម ចំណុះ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានអោយដឹងថា រុក្ខកម្មជាផ្នែក មួយក្នុងចំណោមផ្នែកសេដ្ឋកិច្ចដែលទទួលបានអតិរេកពាណិជ្ជកម្មច្រើនបំផុត ដោយតម្លៃប្រមាណ៧ពាន់លាន ដុល្លាអាមេរិក។ រហូតមកដល់ពេលនេះ ក្នុង ទូទាំងប្រទេសមានសហគ្រាសកែច្នៃឈើនិងរុក្ខផលសរុបចំនួន៤ពាន់៥រយអង្គ ភាព ដែលបានរួមចំណែកបង្កើតឡើងផ្នែកឧស្សាហកម្មកែច្នៃឈើដ៏ខ្លាំងមាំមួន អំពីទ្រង់ទ្រាយនិងកម្រិតបច្ចេកវិទ្យា។ លោក Nguyen Quoc Tri បានអោយ ដឹងថា៖

        “យើងខ្ញុំនឹងពិភាក្សាជាមួយសមាគមន៍និងសហគ្រាសនៅ ខ្វះវត្ថុធាតុដើមផលិតកម្ម ដើម្បីបង្កើតទំនាក់ទំនងជាមួយគ្រួសារដាំព្រៃឈើនាពេលខាងមុខ។ ទន្ទឹមនឹងនោះ យើងខ្ញុំនឹងបន្តសហប្រតិបតិ្តការយ៉ាងទូលំទូលាយជាមួយទីផ្សារជា ច្រើន ផ្លាស់ប្ដូរថ្មីបច្ចេកវិទ្យា សហការជាមួយសមាគមន៍ឈើនិងរុក្ខផលវៀត ណាមរៀបចំផ្សារណាត់ដើម្បីឧទ្ទេសនាមបច្ចេកវិទ្យាជឿនលឿននានាសម្រាប់ សហគ្រាសក្នុងប្រទេសផងដែរ”៕

ប្រតិកម្មទៅវិញ